ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញទៅសួរសុខទុក្ខនគរបាលមួយរូបដែលរងរបួសជើងធ្ងន់ ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើសប្រដាប់អាវុធយប់មិញ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែមិថុនា ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខនគរបាលមួយរូបដែលរងរបួសជើងធ្ងន់ ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើសប្រដាប់អាវុធ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

សុំបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនក្រុមជនល្មើសមួយចំនួនជាជនជាតិវៀតណាមចំនួន០៥នាក់ ស្រី២នាក់ ប្រុស៣នាក់ និងដកហូតបានអាវុធដែលក្រុមជនល្មើសធ្វើសកម្មភាពនាំយកមកចាត់ការបន្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៌ទោស្នងការមានប្រសាសន៌ថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៌អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុ មន្ត្រីនគរបាលដែលរងរបួសត្រូវបានក្រុមគ្រូពេទ្យវះកាត់សង្គ្រោះរួចហើយនិងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យសេតេក្រុងព្រះសីហនុ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម