រថយន្តធុនធំបុកដឹកអីវ៉ាន់ចាប់ហួយបើកលឿនផ្លូវកោងបណ្តាលក្រឡាបផ្ងាជើងបណ្តាលរបួសម្នាក់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី20 ខែឩសភា ឆ្នាំ2022 ម៉ោង 6:01 នាទី ល្ងាច

បន្ទាយមានជ័យ៖ រថយន្តធន់ធំដឹកអីវ៉ាន់ចាប់ហួយបើកលឿនដល់ផ្លូវកោងបណ្តាលក្រឡាប់ផ្ងាជើងបណ្តាលឱ្យរបួសម្នាក់ដែលកើតឡើងនៅវេលាម៉ោង​​ ​៣យប់ ចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នៅភូមិកណ្តាល ឃុំ.ស្រុកព្រៈនេត្រព្រៈ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាកហ៊ីយិនដាយធន់ធំប្រភេទផ្លូវ៥ដឹកកុងធីន័រដាក់ទំនិញអីវ៉ាន់ចាប់ហួយពីខេត្តសៀបរាបទៅខេត្តបាត់ដំបង ដែលបើកបរតាមផ្លូវពីស្រុកព្រៈនេត្រព្រៈទៅស្រុកមង្គលបូរី។ដោយបើកបរក្នុងល្បឿនលឿនតាមផ្លូវក្នុងភូមិទឹសដៅជើងផ្លូវកោងទៅលិចបណ្តាលក្រឡាប់ផ្ងារជើងឡើងលើទៅខាងត្បូងផ្លូវបណ្តាលរបួសស្រាលស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបរក្នុងចំណោមអ្នករួមដំណើរ៣នាក់ក្នុងរថយន្តធំ។


មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖តាមសំដីអ្នកបើកបររថយន្តគឺនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពេលបើកបរដល់ចំណុចផ្លូវកោងមានរថយន្ត១គ្រឿងទៀតមកបញ្ច្រាស់ទឹសពីលិចបត់ទៅខាងជើង ទើបគេចមិនអោយបុកបណ្តាលអោយក្រឡាប់ដែលខូចខាតកាប៊ីនខាងមុខបែកកញ្ចក់និងកំពិតកុងធីន័រមួយចំហៀងខាងឆ្វេង។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយរថយន្តធុនធំបុកក្រឡាប់បណ្តាលខូចខាតបង្កាន់ដៃដែកការពារផ្លូវនិងបង្គោលភ្លើងសូឡាបាក់៣ទៅ៤ដើម ក្រោយម្ចាស់សន្ទូចយកចេញយករថយន្តបង្កទៅរក្សាអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈដើម្បីដោះស្រាយសំណងខូចខាតតាមច្បាប់កំណត់៕(ឈុនមករា)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម