ខេត្តបាត់ដំបងរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែឩសភា ឆ្នាំ2021 ម៉ោង 7:48 នាទី ល្ងាច



ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត ដែលក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ចំនួន០៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន០៧នាក់ និងករណីព្យាបាលជាសះស្បើយចំនួន០៦នាក់។

អ្នកជំងឺកូវីដទាំង១១នាក់ក្នុងនោះរួមមាន!
១-ឈ្មោះ សាង ឈុន ភេទស្រី អាយុ ៥៣ឆ្នាំ
២-ឈ្មោះ សែម ប៉ាន ភេទប្រុស អាយុ ៥៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មុខរបរនៅផ្ទះ
៣-ឈ្មោ ស៊ុម បញ្ញាវិស្សុត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកថ្មគោល
៤-ឈ្មោះ ចាន់ សុវណ្ណ ភេទស្រី អាយុ ៧៩ឆ្នាំ រស់នៅភូមិថ្មគោលខាងត្បូង ឃុំតាពូង ស្រុកថ្មគោល មុខរបរនៅផ្ទះ
៥-ឈ្មោះ ជួន ភារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៦-ឈ្មោះ ហឿង ឆុណថៃ ភេទស្រី អាយុ ៣២ឆ្នាំ
៧-ឈ្មោះ ហឿង ឆុន្ធា ភេទស្រី អាយុ ៣៨ឆ្នាំ
៨-ឈ្មោះ ធី វណ្ណឌី ភេទស្រី អាយុ១២ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ហឿង ឆន្ធា ទាំងបួននាក់រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ មកពីប្រទេសថៃ
៩-ឈ្មោះ សេង សុជាតិ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅឃុំតាពូង ស្រុកថ្មគោល មកពីប្រទេសថៃ
១០-ឈ្មោះ រ៉េត សាឡី ភេទប្រុស អាយុ ២៣ឆ្នាំ
១១-ឈ្មោះ ចិត្ត រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិរាមសេនា ឃុំខ្នាចរមាស ស្រុកបវេល មកពីប្រទេសថៃ។
អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេករណីព្យាបាលជាសះស្បើយ
១-ឈ្មោះ វុទ្ធី សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល
២-ឈ្មោះ សឿង សុខមាន ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគីរី
៣-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ
៤-ឈ្មោះ តុក ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឬស្សី
៥-ឈ្មោះ ឆុច សុខខឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី
៦-ឈ្មោះ ភួន ប្រក់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល។
គួរបញ្ជាក់ថា! ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២១០នាក់ បានព្យាបាលជាសះស្បើយចំនួន ៧៨ នាក់ ករណីស្លាប់ចំនួន ០២ នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន០២នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ១២៨នាក់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម