ទូរហ្គេមអេឡិចត្រូនិកគ្មានច្បាប់អនុញ្ញាតចំនួន៤៦គ្រឿង ត្រូវបានអាជ្ញាធរ ក្រុងព្រះសីហនុធ្វើការកម្ទេចចោល..

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែកក្កដា ឆ្នាំ2023 ម៉ោង 12:21 នាទី ល្ងាច

ទូរហ្គេមអេឡិចត្រូនិកគ្មានច្បាប់អនុញ្ញាតចំនួន៤៦គ្រឿង ត្រូវបានអាជ្ញាធរ ក្រុងព្រះសីហនុធ្វើការកម្ទេចចោល..

ព្រះសីហនុ : រដ្ឋបាលក្រុងព្រះសីហនុបានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពនិង មានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ។ ដែលបានបង្ក្រាបទូរហ្គេមអេឡិចត្រូនិក សរុបចំនួន៤៦គ្រឿង ក្នុងអំឡុងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងព្រះសីហនុចំនួន១៥ទីតាំង ក្នុងនោះមាន។ ទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាត ទាំងនោះធ្វើការកម្ទេចចោលនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

លោក សរ កក្កដា អភិបាលក្រុង បានលើកឡើងថា ចំពោះទីតាំងទូហ្គេមអេឡិចត្រូនិចអត់ច្បាប់ ដែលលបលួចបើក នៅក្នុងក្រុងព្រះសីហនុកន្លងមក អាជ្ញាធរបានបង្ក្រាប និងធ្វើការកម្ទេចចោលជាលើកទី ២ ក្នុងរយៈពេល៨ខែកន្លងមកនេះ។
លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា ចំពោះទីតាំងល្បែងអត់ច្បាប់ នៅក្នុងក្រុងព្រះសីហនុ អាជ្ញាធរនឹងធ្វើការបង្ក្រាបជាបន្តបន្ទាប់ មិនអនុញ្ញាតឲ្យមានការបើក ដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ៕ អត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម