កុំចេះតែហ៊ាន..ក្រុមវ៉ៃយុវតីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានអស់ហើយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមករា ឆ្នាំ2024 ម៉ោង 10:02 នាទី ល្ងាច

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបញ្ជាឲ្យកម្លាំងតាមចាប់ជនដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ ពួកគេរៀននៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានការផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម