សម្រេចបិទទីតាំង ៣ទៀតនៅស្រុកសំពៅលូនក្រោយពាក់ព័ន្ធបុរសម្នាក់វិជ្ជមានកូវីដ-១៩មកពីភ្នំពេញ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី21 ខែឩសភា ឆ្នាំ2021 ម៉ោង 9:34 នាទី ព្រឹក

ខេត្តបាត់ដំបង!អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសជាសាធារណ:ទាំងយប់សម្រេចបិទទីតាំងចំនួន ៣បន្ថែមទៀតនៅស្រុកសំពៅលូន ក្រោយពាក់ព័ន្ធជាមួយនឹងបុរសម្នាក់វិជ្ជមានកូវីដ-១៩មកពីរាជធានីភ្នំពេញ។

   លិខិតផ្លូវការមួយរបស់រដ្ឋបាលខេត្តបាត់ដំបងដែលប្រកាសចេញជាចំហរនៅយប់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១នេះបង្ហាញឲ្យដឹងថា÷ ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានសម្រេចបិទទីតាំងមួយចំនួននៅក្នុងស្រុកសំពៅលូន ជាបណ្តោះអាសន្នសិនរងចាំរហូតដល់មានការជូនដំណឹងសារជាថ្មី

   ការបិទមួយរយ:តូចជាបណ្តោះអាសន្នចំនួន ៣ទីតាំងខាងលើរួមមាន: ផ្ទះសំណាក់បាយន្តថ្មី. ផ្ទះលក់បាយ-បបរនិងហាងបោកអ៊ុតយក្សា ឋិតនៅក្នុងភូមិសាស្ត្រភូមិអូរស្ងាត់ និងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានស្រាវជ្រាវរកឃើញមានការប្រាស្រ័យទាក់ទងគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះ នុម ដុង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ រាជធានីភ្នំពេញបានឆ្លងកាត់ដើម្បីលក់ដូរចែកចាយថ្នាំកសិកម្មរបស់ក្រុមហ៊ុនគោខ្មែរ ដែលបានរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១កន្លងទៅ។

   សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តក៏បានបញ្ជាក់បន្ថែមដែរថា÷ ក្នុងអំឡុងពេលបិទទីតាំងខាងលើជាបណ្តោះអាសន្ននេះត្រូវបិទហ៊ុព័ទ្ធទីតាំង និងផ្អាកការធ្វើអាជីវកម្ម មិនអនុញ្ញាតិឲ្យមានការចេញ ចូលឡើយ ក្រៅពីនេះប្រសិនបើបុគ្គលណាមិនគោរពតាមដោយមានចេតនាល្មើសនិងវិធានការខាងលើនឹងប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែងឡើយ៕……………..


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម