អុញនោះ ! បែកធ្លាយ អនុគន្ធក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវស្ត្រីវ័យក្មេងម្នាក់ប្ដឹងសមត្ថកិច្ចពីបទរំលោភសែពសន្ថភាវៈហើយមិនទទួលខុសត្រូវបញ្ចប់ត្រឹម ៣ពាន់ដុល្លារនិងពាក្យដៀលប្រមាថ…..

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមករា ឆ្នាំ2024 ម៉ោង 7:04 នាទី ល្ងាច

បន្ទាយមានជ័យ) : អតីតកាលរឿងទុំសឹកព្រោះទាវ ប៉ុន្តែបច្ចុប្បន្ន ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ លាចាកសិក្ខាបទ(សឹក) ដោយស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈហើយបញ្ចប់រឿងអោយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹងត្រឹមលុយ ៣ពាន់ដុល្លាជាមួយ និងពាក្យប្រមាថទុកភាពអាម៉ាស់និងវិប្បដិសារីដល់ក្មេងស្រីរងគ្រោះ។

យោងតាមពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះអាយុ២២ឆ្នាំដោយសុំមិនបញ្ចេញឈ្មោះមានទីលំនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្តឹងទៅអង្គការនឹងសមត្ថកិច្ចជួយរកយុត្តិធម៍ពីបទរំលោភសេពសន្ថវៈពីបុគ្គលជាសង្ឃខាងលើបានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ខែមិថុនា២០២៣នៅផ្ទះសំណាក់មួយកន្លែងនៅខេត្តសៀមរាប។

ក្នុងបណ្តឹងស្រ្តីរងគ្រោះបានរៀបរាបទៀតថា៖ មុនដែលឈានដល់ការចាប់រំលោភរូបនាងក្នុងផ្ទះសំណាក់គឺរូបនាងជាមួយនិងលោករួមជាមួយតៃកុងរចយន្តរបស់លោកកាលពីថ្ងៃទី៣ខែមិថុនា២០២៣ បានធ្វើដំណើរទៅកម្មវិធីបញ្ចុះសីមានៅខេត្តព្រះវិហារលុះមកវិញយប់ជ្រៅដល់ខេត្តសៀមរាបលោកចូលសឹងនៅផ្ទះសំណាក់សិនដោយបន្ទប់ផ្សេងគ្នាតែបន្ទប់លោកនៅទល់មុខបន្ទប់នាងលុះដល់ម៉ោង៣ជិតភ្លឺចូលថ្ងៃទី៤ស្រាបតែលោកគ្រូខលហៅរូបនាងចូលមកបន្ទប់លោកគ្រូបន្តិចមានការ នៅពេលដែលនាងទៅចូលទៅដល់ស្រាប់តែលោកគ្រូចាប់នាងរុញដួលទៅលើគ្រែលោកសឹងរួចចាប់សង្កត់នាងចាប់ស្រាតខោនិងដោះអាវនាងរំលោកភបានសម្រេចមួយដងនៅពេលរំលោកភរួចហើយលោកបានគម្រាមនាងមិនអោយនិយាយប្រាប់អ្នកណាទេ សូមបីតែពុកម្តាយនាង ហើយលោកថានឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាងតែសូមអោយចាំលោករយះពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។

បន្ទាប់ពីចាប់រំលោភរូបនាងមកលោកតែងលួងលោមនិងទំនាក់ទំនង់មកនាងជាញឹកញាប់បានប្រហែលពីរខែកន្លះក៍ដោះដៃលែងទំនាក់ទំនង់មកនាងនិងប្លុកហ្វេសបុករបស់នាងចោលអស់។លុះពេលនាងទៅរកលោកឬទាក់ទងគ្នាបានលោកគ្មាននិយាយអ្វីក្រៅពីសុំនាងខ្ញុំរួមភេទបន្ថែមទៀតហើយនៅពេលដែលស្ងាត់ពីមុខគេលោកតែងបំពានលើរូបរាងកាយនាង។

ក្រោយដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យពីបទរំលោភសេពសន្ថវៈសមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់អោយរូបនាងឡើយគឺមានតែអ្នកសំឡុតបំភិតបំភ័យនាងថាប្តឹងមិនឈ្នះលោកទេប្រយ័ត្នលោកប្តឹងវិញបើទៅតុលាការក៍មិនងាយព្រោះរឿងយូរហើយមិនមានភស្តុតាងអ្វីឡើយអោយដកពាក្យបណ្តឹងយកលុយពីលោកទៅ។ដោយសារតែខ្លួននៅក្មេងនិងមានឪពុកម្តាយមានជីវិភាពក្រីក្រគ្មានលទ្ធភាពតតាំងឪពុកម្តាយរបស់នាងក៍អោយនាងព្រមដកពាក្យបណ្តឹងកាលពីសប្តាហ៍ដើមឆ្នាំ២០២៤ទាំងនាងមិនចង់គឺចង់ប្តឹងបន្តទៅតុលាការ។ការដកពាក្យបណ្តឹងនេះបានត្រឹមតែឈឺចាប់បង្ខំអោយនាងដកពាក្យបណ្តឹងបញ្ចប់រឿងត្រឹមសំណង៣ពាន់ដុល្លានិងពាក្យប្រមាតហើយបែបជាលោកត្រូវប្រកាសលាចាកសិក្ខាបទដូចមិនមានរឿងអ្វីសោះនៅថ្ងៃទី១៨,១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

ជុំវិញរឿងបណ្តឹងរបស់ក្មេងស្រីរងគ្រោះប្តឹងនេះព្រះសមណញាណ ណាប់ មុឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យបានមានសង្ឃដីកាថាខាងរដ្ឋប្បវេណីឬព្រហ្មទ័ណ្ឌលោកមិនបានដោះស្រាយទេតែចំពោះវិន័យសាសនាបានប្រជុំដោះស្រាយកាលពីពីរថ្ងៃមុនដោយមានខាងលោក យឹម សំណាងអភិបាលរងខេត្តចូលរួមខាងមន្ទីរធម្មការចូលរួមដោះស្រាយតាមបណ្តឹងដែលប្តឹងលោកអនុគណក្រុងប៉ោយប៉ែតពីបទរំលោភសេពសន្ថវៈតែដោយលោកទទួលស្គាល់តាមបណ្តឹងនិងព្រមសឹកនិងលោកបានដោះស្រាយផ្នែករដ្ឋប្បវេណីដល់អ្នកប្តឹងគឺមិនមានទោះវិន័យអ្វីផ្សេងទៀតឡើយ។តែបើសាមុីខ្លួនមិនព្រមទទួលកំហុសនៅថ្ងៃទី២៤ខាងមុខនឹងហៅសាមុីខ្លួនទាំងសងខាងប្រជុំដោះស្រាយបន្ថែមទៀត។

ជុំវិញករណីនេះដែលទោះបីជាភ្នាក់ងារយើងសុំការបំភ្លឺពីព្រះអនុគណក្រុងប៉ោយប៉ែតប៉ុក ចំរើនយ៉ាងណាក៍ដោយក៍លោកមិនបំភ្លឺដែរដោយលោកគ្រាន់តែថាថ្ងៃស្អែកលោកសឹកហើយ។ជាមួយនឹងការសឹកដោយបង្ខំនិងស្ងាត់ៗសឹកបែបនេះត្រូវបានតាជីយាយជីអាចារ្យវត្តនិងពុទ្ធបរិស័ទដែលមិនដឹងរឿងមានការភ្ញាក់ផ្អើលនឹងឆ្ងល់គ្រប់គ្នាក្នុងនោះក៍ធ្វើអោយមេជាងទទួលម៉ៅការសំណង់ក្នុងវត្តព្រួយបារម្ភក្រែងមិនមានអ្នកទទួលខុសត្រូវបន្ត៕រូបភាពនិងអត្ថបទដោយលោកហ៊ីងចាន់ថនខេត្តបន្ទាយមានជ័យ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម