ជីវភាពអ្នកក្រតស៊ូធ្វើសំណង់ទម្រាំបានម៉ូតូមួយគ្រឿង គ្រាន់ជិះធ្វើការ បែរមកត្រូវលោកចោរលួចកាច់កយកទៅបាត់ ដោយសុវត្ថិភាព។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមករា ឆ្នាំ2024 ម៉ោង 9:26 នាទី ព្រឹក

រាជធានីភ្នំពេញ:កម្មករសំណង់ម្នាក់ ត្រូវបានជនសង្ស័យមានគ្នាពីរនាក់បានធ្វើសកម្មភាពលួចកាច់ក៏ម៉ូតូ មួយគ្រឿង នៅបុរីមហាសែនសុន ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ យកបានដោយសុវត្ថិភាព កាលពីថ្ងៃទី 25ខែ 12 ឆ្នាំ2023។

សូមបងជួយផ្សព្វផ្សាយព័ត៌មាននិងចែករំលែកព័ត៌មាននេះផង ដើម្បីឲ្យបងប្អូនដែលបានប្រទះ ឃើញភិនភាគចោលដូចក្នុងកាមេរ៉ាសុវត្ថិភាពនេះ សូមបញ្ជាក់ថាម៉ូតូជនរងគ្រោះខាងលើម៉ាក ហុងដាសេ 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ភ្នំពេញ 1JG-0127 បើបងប្អូនណាបានប្រទះឃើញ ភិនភាគម៉ូតូដែលមានស្លាកលេខខាងលើឬប្រទះឃើញជនសង្ស័យដូចនៅក្នុងកាមេរ៉ាសុវត្ថិភាពសូមជួយផ្ដល់ព័ត៌មានតាមរយៈទូរសព្ទលេខ 092 95 46 55។សម្របសម្រួលដោយលោក អំ ចិត្ត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម