ប្រជាពលរដ្ឋនិងកម្មករ កម្មការនីរស់នៅភូមិពូធឿង សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសនឹងយោគយល់ ដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:13 នាទី ល្ងាច

ប្រជាពលរដ្ឋនិងកម្មករ កម្មការនីរស់នៅភូមិពូធឿង សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសនឹងយោគយល់ ដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់

ខេត្តព្រះសីហនុ៖ក្រុមប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីដែលកំពុងបម្រើការនៅក្នុងតំបន់សិទ្ធិសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងជួបការលំបាកក្នុងការធ្វើចរាចរណ៍ទៅមកពីលំនៅឋានទៅកាន់កន្លែងធ្វើការ ដោយសារកត្តា កក ស្ទះចរាចរណ៍និងផ្លូវចុះចំណោទដែលបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់ ទើបក្រុមប្រជាពលរដ្ឋនិងកម្មករកម្មការិនីបានស្នើដល់អាជ្ញាធរដែនដី តាំងពីថ្នាក់ភូមិឃុំស្រុកនិងខេត្ត ក៏ដូចជាតំណាងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបើកផ្លូវច្រកចំហៀង ចេញពីតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជាការសម្រួលចរាចរណ៍ កាត់បន្ថយការកក់ស្ទះនៅលើផ្លូវជាតិលេខ 4 ។

ជុំវិញបញ្ហានេះផងដែរ លោកលី ភា .លោកជា ហុកវី . លោករស់ កប តំណាងប្រជាពលរដ្ឋនិងកម្មករកម្មការិនីរាប់ពាន់ ដែលនឹងត្រូវប្រើប្រាស់កំណាត់ផ្លូវមួយនេះនៅនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថាមកដល់ពេលនេះមានរយៈពេលជាង០៣ឆ្នាំ មកហើយដែលបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីបានដាក់ការស្នើរសុំទៅថ្នាក់ដឹកនាំអជ្ញាធរស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសតភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ នៅមិនទាន់ ទទួលបានលទ្ធផលនៅឡើយទេ។ លោក យុន រតនា បានបន្តទៀតថា តំបន់ភូមិពួធឿង ជាតំបន់នៅជាប់និងរបងរោងចក្រតំបន់សេដ្ឋកិច្ច ពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនផងដែរ ។ប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើន បំរើការងារជាកម្មករ រោងចក្រតំបន់ សេដ្ឋកិច្ច ពិសេសតែម្តង។ ជារៀងរាល់ថ្ងៃផ្លូវក្នុងភូមិតែងតែកកស្ទះចរាចរណ៏ ស្ទើគ្រប់ពេលវេលានិងបង្ករគ្រោះថ្នាក់ចរាចរណ៏ជាហូហែ ជាពិសេសពេលដែលបងប្អូន កម្មករកម្មការិនីចេញ ទៅ បម្រើការងារនិងពេលត្រឡប់មកពីការងារវិញ។ ផ្តើមចេញពីបញ្ហារនេះ បងប្អូនកម្មករកម្មការិនីនិងប្រជាពលរដ្ឋរស់នៅភូមិពូធឿងក៏បានដាក់សំណើសុំ ទៅថ្នាក់ដឹកនាំស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអាគារស្នាក់នៅកម្មករកម្ម ការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ភាពងាយស្រូលចេញចូលទៅបម្រើការងារក្នុងរោងចក្រនិងបានជួយសម្រួ លដល់បងប្អូនកម្មករកម្មការិនីមួយចំនួនធំដែលមិនមានមធ្យោបាយផ្ទាល់ខ្លួន អ្នកខ្លះជិះម៉ូតូឌុប និងអ្នកខ្លះ ទៀត ធ្វើដំណើរដោយថ្មើជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅទៅរោងចក្រ និងពីរោងចក្រមកកន្លែង ស្នាក់នៅវិញផងដែរ។ ហើយបញ្ហារនេះថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ រួមនិងមន្រ្តីជំនាញពាក់ព័ន្ធក៏បានយក ចិត្តទុកដាក់បំផុតផងដែរក្នុងការចចារជាមួយភាគីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយពេលជាង០៣ឆ្នាំ កន្លងមកនេះជាលទ្ធផលទទួលបានត្រឹមពាក្យ ថារងចាំថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ ។

  ជុំវិញបញ្ហារនេះ លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានបញ្ជាក់ថាពាក់ព័ន្ធ និងការ ស្នើរសុំបើកផ្លូវនេះ ភាគីខាងក្រុម ហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចនៅឡើងទេ។ដោយបញ្ហារនេះ នាយកក្រុមហ៊ុនគេនិងបើកកិច្ចប្រជុំដើម្បីដាក់ការស្នើរសុំទៅក្រុមប្រឹក្សាភិបាល ព្រោះវាពាក់ព័ន្ធនិងសន្តិសុខសុ វត្ថិភាពក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមួល៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម