រដ្ឋបាលខេត្តរៀបចំអគារ ព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់ពិរុទ្ធ ជនឬជន ដែលត្រូវចោទនៅក្នុងបរិវេណមន្ទីរ​ពេទ្យបង្អែកខេត្ត

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:39 នាទី ល្ងាច

ខេត្តព្រះសីហនុ-អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធ ជនឬជន ដែលត្រូវចោទនៅក្នុងបរិវេណមន្ទីរ​ពេទ្យបង្អែកខេត្ត​ព្រះសី​ហ​នុ ត្រូវបានរដ្ឋបាល​រៀប​ចំជិតរួចរាល់​មួយរយ​ភាគ​រយហើយ គិតត្រឹម​រសៀលថ្ងៃទី២៧កក្តដាឆ្នាំ២០២១។

នៅក្នុងដំណើរចុះពិនិត្យដំណើររៀបចំ នៅក្នុងបរិវេនអាគារនា រសៀល ថ្ងៃទី​២៧ ខែ​កក្ក​ដា​​ឆ្នាំ២០​២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រះ​សីហនុ អមដំណើរដោយ​ឯកឧត្តម​ប្រធាន​សាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូង​ខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជា​ការ​​កងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រ​ធា​ន​មន្ទីរសុខាភិបាលខេត្ត បានអោយដឹងថាអាគារសម្រាប់ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅ​ខាង​ក្រោម​អគារជំងឺ​សួត​មាន​០៤​បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បាន​រហូតដល់៤០នាក់ឬអាចលើសនេះ។ ក្នុង​ឱកាសនោះឯកឧត្តម​អភិ​បាល​​​​ខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យប្រ​ធាន​ពន្ធ​នា​គារ​ខេត្ត នៅ​ពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមាន​វិជ្ជ​មាន​កូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយ​ទី១. យើងអាច​គ្រប់​គ្រង​សន្តិសុខបានល្អក្នុងការព្យាបាល។ ទី២.កាត់​ផ្តាច់​ការចម្លងទៅអ្នកទោស​ដ៏ទៃ​ទៀត​​​នៅក្នុងពន្ធនាគារ។ម្យ៉ាង​ទៀត​សក​ម្មភាពបង្ការទុកមុននេះ គឺជាវិធានការ​ដ៏​ល្អ​មួយ សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម