ថ្នាំញៀនចំនួន៤៦៥ដុំ ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 3:25 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម)សមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនប្រភេទKetamineដែលវេចខ្ចប់ជាកញ្ចប់ធំៗចំនួន៤៦៥ដុំ (កញ្ចប់)ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ ក្បែរកោះ ពេលកំពុងល្បាតកាលពីថ្ងៃទី៦ ខែកុម្ភៈ២០២១ ដែលខាងកងទព័សន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកផ្លុងចោល ក្នុងនោះក្រោយប្រមូលយក បានប្រគល់មកកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីចាត់ចែងបន្ត។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឲ្យដឹងថា បច្ចុប្បន្នថ្នាំញៀនទាំងអស់នេះ បាននាំយកមកដល់ ទីបញ្ជាការដ្ឋានជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយនៅព្រឹកថ្ងៃ៧កុម្ភៈ២០២១ សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស។

ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពថ្នាំញៀននេះ និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម