លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអនុញ្ញាតឱ្យថ្នាក់ដឹកនាំស្នងការរង លោកស្រីនាយការិយាជំនាញនៃស្នងការដ្ឋាន និងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ ក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 10:37 នាទី ល្ងាច

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំស្នងការរង លោកស្រីនាយការិយាជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ និងសហការី ចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ផ្លែឈើ គោរពជូនពរ ក្រោយឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។

ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំស្នងការរង រួមលោកស្រីនាយការិយា និងសហការី សូមគោរពជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារទទួលបាន សុខភាពល្អ បរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យរាលភារៈកិច្ចការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូនជាបន្តបន្ទាប់ ។

លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ថ្នាក់ដឹកនាំស្នងការរង លោកស្រីនាយការិយាល័យ រួមទាំងសហការី ទាំងអស់ ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យរាល់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕សម្រាប់សម្រួលដែលលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម