មានករណីបាក់មែកឈើសងកត់លើមនុស្ស​មួយបានកើតឡើង បណ្តាលអោយរងរបួស មនុស្ស០២នាក់ នៅក្នុងស្រុកព្រៃនប់…

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែធ្នូ ឆ្នាំ2022 ម៉ោង 3:27 នាទី ល្ងាច

ខេត្តព្រះសីហនុ: លោកវរសេនីយ៍ទោអ៊ួងវុទ្ធីអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថានៅថ្ងៃទី២៨.១២.២០២២ វេលាម៉ោង០០:៣០នាទីយប់  នៅលើកោះតាគៀវ ក្នុងបឹងការ​ឡូ(ឈ្មោះ កាតូស)ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ មានករណីបាក់មែកឈើសងកត់លើមនុស្ស​០១កើតឡើង   បណ្តាលអោយរងរបួស មនុស្ស០២នាក់:

១.ឈ្មោះ  រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត ខេត្តតាកែវ មុខរបរ ថតរូប (ស្ថានភាពរបួសក្បាលធ្ងន់​)។​

២.ឈ្មោះ លី ភេទស្រី អាយុ​២២ ឆ្នាំ ស្រុកកំណើត សៀម​រាប មុខរបរឆុងកាហ្វេ (របួសដៃ និងដើមទ្រូង ធ្ងន់) ខណះពេលជនរងគ្រោះទាំងពីរនាក់អង្គុយលេងក្រោមដើមឈើ ហើយក៏ត្រូវបានដើមឈើបាក់សង្កត់ពីលើតែម្តង។  បច្ចុប្បន្នជនរងគ្រោះទាំង​០២​នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់មូលដ្ឋានសមុទ្ររាមនិងអង្គផាពប្រឆាំងភេវកម្មដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យបង្អែកខេត្តព្រះសីហនុ។ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម