សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:43 នាទី ល្ងាច

 

(ព្រះសីហនុ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​២១និង​៣០នាទី​​ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិដូង ក្រុម​៤៧ ភូមិ​០១ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

 

ជនសង្ស័យមានឈ្មោះ ៖

១/ឈ្មោះ មូត ហេង ភេទ ​ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្ប្ន្នន ក្រុម៤៧ ភូមិ ០១សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​

២/ឈ្មោះ ហឹម បឿន ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ មុខរបរ អ្នកអនាម័យ ទីលំនៅបច្ចុប្បន្ន ក្រុម៤៧ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៧កញ្ចប់ ។

-ម៉ូតូ ចំនួន ០១គ្រឿង ។

-ទូរសព្ទ័ ចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម