ការជួសជុលផ្លូវលំ ១ខ្សែ ដែលជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ជូនប្រជាពលរដ្ឋភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែមេសា ឆ្នាំ2023 ម៉ោង 11:55 នាទី ល្ងាច

ស្រុកព្រៃនប់-នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ លោក សាមុត សុធារិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងគោ និងសហការី បានចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ ជូនប្រជាពលរដ្ឋមួយកន្លែង រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានបណ្តោយ ១០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ជាការឧបត្ថម្ភរបស់លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។

ប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបានយកចិត្តទុកដាក់ដោយផ្ដល់ជូនការឧបត្ថម្ភ ជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិនៅក្នុងភូមិមួយនេះ ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងបានជូនពរដល់លោកឧកញ៉ា លោកជំទាវ និងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពេលនោះដែរ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងគោ បានបន្តនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន៧គ្រួសារ នៅភូមិត្រពាំងមូល ដោយក្នុង១គ្រួសារទទួលបាន÷

-អង្ករ ២០ គ.ក

-មី ១កេស

-ទឹកត្រី ១យួរ

-ទឹកស៊ីអីវ ១យួរ

-ត្រីខ ចំនួន១០កំប៉ុង

-ឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ដល់ប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរ និងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ការចំណាយផ្សេងៗក្រុមការងារជាអ្នកទទួលបន្ទុក។

-ចាក់ដីជូនប្រជាពលរដ្ឋចំនួន៥ឡាន(៥តោន)

-ធ្វើផ្ទះជូនប្រជាពលរដ្ឋនៅភូមិត្រពាំងមូល១គ្រួសារទំហំ ៥មx៤ម ប្រក់ បាំង សង្ក័សី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម