ជនសង្ស័យម្នាក់ផឹកស្រា ABC៣កំពុងចាប់ផ្តើមវាយ បង ក្មួយបណ្តាលឲ្យរបួសធ្ងន់ ត្រូវកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនខេត្តបន្ទាយមានជ័យ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែកញ្ញា ឆ្នាំ2021 ម៉ោង 3:59 នាទី ល្ងាច

 

(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់មិនដែលចូលផ្ទះពេលចូលផ្ទះម្តងផឹកស្រា ABC៣កំពុងចាប់ផ្តើមរករឿងវាយ បង ក្មួយ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបងឈ្មោះ
សូរ វត្តីភេទស្រីអាយុ ៤៣ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិលក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ឈ្មោះ គីមសំរឹទ្ធិប្រុសអាយុ ៣៣ ឆ្នាំ ត្រូវជាប្អូនបង្កើតពីបទវាយធ្វើបាបបងនិងក្មួយបណ្ដាលឲ្យរបួសធ្ងន់ ក្រោយពីទទួលបានពាក្យប្តឹងហើយ លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរី
សោភ័ណ បានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ គីមសំរិទ្ធិ ភេទប្រុសអាយុ ៣៣ ឆ្នាំបាននៅវេលាម៉ោង៣រសៀលថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១នៅចំណុចភូមិសែសិនសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ ក្នុងនោះកំលាំងអាវុធហត្ថបានធ្វើតេស្តរហ័សរកមើលមេរោគ. 19 លើជនសង្ស័យដើម្បីចំណាត់ការតាមនីតិវិធី។លោកយ៉ាន់សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តថាតាមការបំភ្លឺរបស់ឈ្មោះ សូរវត្តីត្រូវជាបងបានរៀបរាប់ថាឈ្មោះគីមសំរឹទ្ធ
នេះត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ រស់នៅជាមួយគាត់តាំងពីឪពុកម្ដាយពួកនាងស្លាប់បាត់ទៅ ឈ្មោះគីមសំរិទ្ធពុំសូវមកដេកផ្ទះទេ ដើរលេងដេកផ្ទះមិត្តភក្កិរហូត ទើបថ្ងៃទី១៥ មកដេកផ្ទះម្ដងគ្រាន់ចូលមកដល់ផ្ទះបានទិញស្រាABC៣កំពុងយកមកផឹកឡើងស្រវឹងស្រាប់តែបង្កជម្លោះជាមួយបងនិងប្អូនប្រុសគាត់ជាញឹកញាប់នៅពេលកើតហេតុនោះរូបគាត់និងកូនចំនួន២នាក់ហូបបាយរួចក៏អង្គុយលេងជាមួយកូនស្រាប់តែឈ្មោះគីមសំរិតស្រវឹងស្រាឃើញដូចនោះរូបគាត់ក៏ដេញកូនឲ្យដេកតែកូនប្រុសគាត់ឈ្មោះឡូរតនានៅលេងទូរស័ព្ទនៅលើគ្រែក្រោយមកឈ្មោះគីមសំរឹទ្ធក៏ទៅអើតមើលក្មួយប្រុសលេងទូរសព្ទក៏ត្រូវក្មួយប្រុសស្ដីឱ្យស្រាប់តែជនសង្ស័យខឹងក៏ស្ទុះវាយក្មួយរបស់ខ្លួនជាច្រើនដៃហើយខាំមាត់ក្មួយបណ្ដាលឲ្យរងរបួសឈាមយ៉ាងខ្លាំង ពេលរូបគាត់ចូលទៅចាប់ឃាត់ឈ្មោះគឹមសំរិទ្ធិក៏បានខាំរូបគាត់និងដាល់ក្បាលពោះគាត់ជាច្រើនដៃទើបរូបគាត់សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យអន្តរាគមន៍តែម្ដង។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះគីមសំរិទ្ធបានឆ្លើយសារភាពថារូបគេពិតជាបានផឹកស្រាស្រវឹងវាយបងស្រីឈ្មោះសូរ វត្តីនិងក្មួយប្រុសពិតប្រកដដោយសារក្មួយចេះប្រដៅខ្លួន។ក្រោយពីបញ្ចប់ការស៊ើបអង្កេតឃើញថាជនរងគ្រោះនឹងការស្ដាប់ចម្លើយរបស់ជនសង្ស័យគឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់នៃករណីខាងលើជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម