បុគ្គលិករបស់ Resort កោះសង្សារ មួយរូប មានជំងឺរលាកក្រព្រះធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែមករា ឆ្នាំ2022 ម៉ោង 11:15 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅយប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុគ្គលិករបស់ Resort កោះសង្សារ មួយរូប មានជំងឺរលាកក្រព្រះធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាបុគ្គលិករបស់ Resort កោះសង្សារនោះ មានឈ្មោះ អ៊ាង កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។

បុគ្គលិករបស់ Resort កោះសង្សារខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម