ការជួយសង្គ្រោះជិវិតមនុស្សនៅតែជាគោលដៅចម្បងរបស់លោកឧកញ៉ា ទៀ វិចិត្រ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:00 នាទី ល្ងាច

 ខេត្តព្រះសីហនុ-ស្របពេលដែលនៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់និង រលក ខ្លាំង​យ៉ាង​ណាក្តី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវ ជនគណបក្ស ប្រជា​ជន​កម្ពុជា ខេត្តព្រះសីហនុ នាវេលាម៉ោងជាង៤កន្លះល្ងាច ថ្ងៃទី២៧ ខែកក្កដា នៅ​តែបញ្ជូនអូប័រពេទ្យល្បឿន លឿន ទៅ​ទទួល​យក​ស្រ្តី​មានផ្ទៃពោះម្នាក់ វិលមុខ​រអិល​ដួលនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះ​រ៉ុង​សន្លឹម​ក្រុងកោះរ៉ុងខេត្តព្រះសីហនុ បញ្ជូន​យកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រីអាយុ២៥ឆ្នាំត្រូវបានដឹក តាមអូប័រ ពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្ត តាមរថយន្ត សង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទី ពេទ្យ បង្អែកខេត្តព្រះសីហនុ នៅល្ងាចថ្ងៃដដែល។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួល ក្នុងការ ជួយសង្គ្រោះពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ ក្រៅពីអូប័រពេទ្យល្បឿនលឿន លោក ឧកញ៉ា ក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿង ទៀត មកបម្រើការងារជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម