នគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ដែលធ្វើសកម្មភាពឆក់កាបូបពីពលរដ្ឋ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្របួចជាប់...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែកក្កដា ឆ្នាំ2023 ម៉ោង 1:17 នាទី ល្ងាច

នគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ដែលធ្វើសកម្មភាពឆក់កាបូបពីពលរដ្ឋ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្របួចជាប់...

ខេត្តព្រះសីហនុ :លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថាតាមរបាយការណ៍បឋមថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆក់កាបូបពីពលរដ្ឋ ( ក្នុងកាបូបនោះមានទូរស័ព្ទ ២គ្រឿង) បង្កដោយជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ពេលដែលជនសង្ស័យបានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ ។

ជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ ។ (អ្នកឆក់ផ្ទាល់)២-ឈ្មោះ កៅ យ៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ ។ (អ្នកជិះពីក្រោយ)៣-ឈ្មោះ ចាន់ តឹង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខេត្តព្រះសីហនុ ។ (អ្នកបើកម៉ូតូ)

សម្ភារៈវត្តុតាងដកហូតរួមមាន៖
-ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ (ជាមធ្យោបាយប្រព្រឹត្តបទល្មើស)-កាបូបស្ពាយចំហៀង ១ ម៉ាក LV ក្នុងនោះ មានទូរស័ព្ទដៃ ០២គ្រឿង ម៉ាក ViVo ពណ៌ទឹកមាស ១គ្រឿង និងម៉ាក Oppo ពណ៌ខៀវ ១គ្រឿង ។ (ជាផលនៃអំពើលួច)-ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក Lenovo ពណ៌ស ១គ្រឿង និង ម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង ។ (ជារបស់ជនសង្ស័យ)-កាបូបស្ពាយ ១ ពណ៌ខ្មៅ ក្នុងនោះមានលិខិតបញ្ចាំមួយចំនួន ។ (ជារបស់ជនសង្ស័យ)។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ជាបឋម ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ពួកខ្លួនទាំង០៣នាក់រួមទាំងបក្ខពួក០៣នាក់ទៀត កន្លងមកធ្លាប់ធ្វើសកម្មភាពលួចចំនួន១១ករណី ក្នុងនោះក្នុងក្រុងព្រះសីហនុចំនួន០៧ករណី(ឆក់+លួចម៉ូតូ) និងស្រុកព្រៃន
ប់ចំនួន០៤ករណី(ឆក់+លួចម៉ូតូ)។
ជនសង្សយ័ទាំង៣នាក់ នគរបាលជំនាញចាក់ការបន្ត បញ្ជូនទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម