អភិបាលខេត្ត អញ្ជើញចុះចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកទីទួលសុវត្ថិភាព នៅទីតាំងភូមិព្រែកតូច ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែតុលា ឆ្នាំ2022 ម៉ោង 8:51 នាទី ល្ងាច


ត្បូងឃ្មុំ: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៣២ គ្រួសារ ដែលត្រូវបានជម្លៀសពីទឹកជំនន់ទន្លេមេគង្គ មកកាន់ទីទួលសុវត្ថិភាព នៅទីតាំងភូមិព្រែកតូច ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៨ តុលា ឆ្នាំ ២០២២ ។
អំណោយទាំងនោះរួមមាន អង្ករ មុី ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិការមួយចំនួន ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ក៏បានទទួលនូវអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ យកមកប្រគល់ជូនដល់អធិការស្រុកចំនួនពីរស្រុក គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដើម្បីយកទៅចែកជូនដល់កម្លាំងប៉ុស្តិ៍ចំនួន ១៨​ ប៉ុស្តិ៍​ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គផងដែរ ។
ឯកឧត្តមបានមានអនុសាសន៍ថា រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកទាំង ៧ ដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ និងលោកមេឃុំចៅសង្កាត់ទាំងអស់ បានខិតខំប្រឹងប្រែងណាស់ ក្នុងការសហការជាមួយអាជ្ញាធរមូលដានភូមិឃុំ ពង្រឹងបង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បើសិនជាបងប្អូនណាឃើញមានល្បែងស៊ីសង ឬមានការប្រើប្រាស់នូវគ្រឿងញៀន សូមបងប្អូនជួយរាយការណ៍មកដល់លោកមេភូមិ ហើយលោកមេភូមិរាយការណ៍មកលោកមេឃុំចៅសង្កាត់ លោមេឃុំ ចៅសង្កាត់រាយការណ៍ ទៅលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក រាយការណ៍ទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យឯកឧត្តមមា ឱកាស់ចាត់វិធានការឲ្យកម្លាំងចុះមកបង្ក្រាបឲ្យបានទាន់ពេលវេលា ។
ឯកឧត្តមបន្តថា ប្រសិនបើមូលដ្ឋានណាកើតមានឡើងនៅល្បែងសុីសង់ អាជ្ញាធរមូលដ្ឋាននោះត្រូវទទួលខុសត្រូវ ទាំងមេភូមិ ទាំងមេឃុំ ក៏ដូចគ្នាជាមួយនឹងប៉ុស្តិ៍នគរបាល និងអធិកា មេបញ្ជាការកងរាជអាវុធហត្ថ ឬក៏អភិបាលស្រុកក្រុងទាំងអស់ ដាច់ខាតភូមយើងទាំងអស់ ៨៧៣ ភូមិដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ របស់យើងនេះ ត្រូវតែជាភូមិ "ស" ជាភូមិ ផា សុខភាព គឺជាភូមិដែលបងប្អូនយើងអាចរស់នៅដោយសុខសាន្តត្រាន មិនមានការរស់នៅដោយភិតភ័យបញ្ហាចោរកម្មលួចឆក់ប្លន់នោះទេ ។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា បើបុគ្គលណាដែលមានពាក់ព័ន្ធ ត្រូវតែមានទោសទាន់ មិនឲ្យរួចខ្លួនទេ ជាការក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋានរបស់យើង កងកម្លាំងរបស់យើងនៅតាមមូលដ្ឋាន អ្នកដែលប៉ះពាល់ត្រូវតែមានទោសទាន់ ដកចេញពីមន្ត្រីរាជការ ដកចេញពីកងកម្លាំង ហើយត្រូវមានទោសទាន់ថែមទៀត ៕


សាន វិឡែម ៨.១០.២០២២


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម