ឯកឧត្តម ឈួរ ច័ន្ទឌឿន ធ្វើការណែនាំសមាជិក សមាជិកាគណបក្សមន្ទីរ ត្រូវគិតគូរពីសុខាមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែមករា ឆ្នាំ2021 ម៉ោង 6:27 នាទី ល្ងាច

 

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង អញ្ជើញជាអតិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការសាខាបក្សមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងប្រកាសតែងតាំងគណៈកម្មាធិកាគណបក្សមូលដ្ឋានមន្ទីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណបក្សខេត្ត សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងសមាជិកគណបក្សខេត្ត និងសមាជិក សមាជិកាគណបក្សមន្ទីរ។

FB_IMG_1610771860586

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានធ្វើការផ្តាំផ្ញើ ត្រូវបន្តខិតខំបំពេញមុខនាទីការងារគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្ត និងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ខេត្ត ក្រុង ស្រុក ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។

IMG_20210116_113210_015

ឯកឧត្តម ក៏បានធ្វើការណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សមន្ទីរ ត្រូវគិតគូរពីសុខាមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ និងត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋឱ្យយល់ និងមានវិធានប្រុងប្រយ័ត្ន និងការពារកុំឱ្យឆ្លងដល់ក្នុងគ្រួសារ និងសគមន៍របស់យើង។ ចុងបញ្ចប់ឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រគល់សេចក្តីប្រកាសដល់សមាជិក សមាជិកា ដែលទើបប្រកាសថ្មី ៕

IMG_20210116_113150_874

IMG_20210116_113130_137

IMG_20210116_113137_460


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម