ក្រុមហ៊ុន GTVC ទៅទទួលយក ស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែមិីនា ឆ្នាំ2023 ម៉ោង 6:24 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២៣​នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា:ករណីទី១-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម