រដ្ឋាភិបាលខេត្តអនុវត្តន៏ស្តីពីការអនុវត្តវិធានការចំពោះអនុវត្ត៏ចរាចរណ៏ណែនាំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 4:48 នាទី ល្ងាច
ស្រុកកំពង់សីលា៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ យោងសេចក្តីជូនដំណឹងលេខ​ ៦៥៦​ ស.ជ.ណ​ ចុះថ្ងៃទី​ ០៦​ ខែ​ ឧសភា​ ឆ្នាំ២០២១​ របស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការអនុវត្តវិធានការចំពោះអនុវត្ត៏ចរាចរណ៏ណែនាំអ្នកធ្វេីដំណេីរក្នុងប្រទេសចូលមកក្នុងខេត្តព្រះសីហនុ​ អធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានបញ្ចុះកម្លាំងសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះត្រួតពិនិត្យនៅចំណុចគីឡូម៉ែត្រលេខ​ ១១៥-១១៦​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ រាល់ការធ្វេីដំណេីរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រស្រុកតាមគ្រប់មធ្យោបាយ​ ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម៖
១-ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ​ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធពិនិត្យថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ១៩​ ឬ
២-ត្រូវមានប័ណ្ណ​ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារកូវីដ១៩​ ចំនួន​ ២លេីកចប់រួចរាល់​ ឬ
៣-ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាម៉ីខ្លួនត្រូវទៅស្នាក់នៅ​ (សម្រាប់ពលរដ្ឋខ្មែរ)​ ដេីម្បីងាយស្រួលត្រួតពិនិ្យអំពីការដាក់ឲ្យធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ
៤-ចំពោះការធ្វេីដំណេីរដោយមូលហេតុចាំបាច់​ និងបន្ទាន់ផ្សេងៗត្រូមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ៕

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម