ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:36 នាទី ល្ងាច

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

IMG_20201219_201334_198

ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ក្នុងគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្ដម លោក លោកស្រីប្រធានគណបក្សសាខាអង្គភាពជុំវិញខេត្ត លោកប្រធានគណបក្សក្រុងស្រុក និងក្រុមការងារយុវជនគណបក្សខេត្ត។ ក្រុមការងារយុវជនគណបក្សខេត្តដែលបានប្រកាស សរុបមានចំនួន ៤១រូប ស្រី ៥រូប។

IMG_20201219_201323_107

បន្ទាប់ពីមតិប្ដេជ្ញាចិត្តរបស់ឯកឧត្ដម សៀត គឹមលៀង ប្រធានក្រុមការងារយុវជនគណបក្សខេត្តរួចមក ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមការងារទាំង៤១រូប ត្រូវបន្តយកចិត្តដាក់អនុវត្តតួនាទី ភារកិច្ចតាមលក្ខន្តិកៈ គោលការណ៍របស់គណបក្ស បន្តចូលរួមយ៉ាងសកម្មការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស បន្តលើកកម្ពស់ធ្លុងសាមគ្គីភាពផ្ទៃក្នុង ទប់ស្កាត់រាល់ឧបាយកលរបស់ពួកអមិត្ត បន្តពង្រឹងពង្រីកសមាជិកគណបក្ស ដើម្បីរក្សាប្រៀបឈ្នះ និងបន្តដណ្ដើមជោគជ័យជូនគណបក្សនៅគ្រប់ការបោះឆ្នោតស្របតាមច្បាប់ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ៕

IMG_20201219_201305_200

 

IMG_20201219_201254_081

IMG_20201219_201302_446

IMG_20201219_204325_699


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម