pass appចតនិងចិញ្ចើមផ្លូវសុខៗត្រូវបានរថយន្តស៊េរីទំនើបបុកពីក្រោយសងសំណង២០០០ដុល្លារ។

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ម៉ោង 3:02 នាទី ព្រឹក

pass appចតនិងចិញ្ចើមផ្លូវសុខៗត្រូវបានរថយន្តស៊េរីទំនើបបុកពីក្រោយសងសំណង២០០០ដុល្លារ។

ខេត្តព្រះសីហនុ : រថយន្តស៊េរីទំនើបបុក pass app ពីក្រោយពេញទំហឹងបណ្ដាលឲ្យ ម្ចាស់កំពុងតែអង្គុយខាងក្នុងប្លោងចេញក្រៅរងរបួសយ៉ាងដំណំនិងគូថក្រោយ pass app រងការខូចខាតយ៉ាង។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង6 : 30 នាទីព្រលប់ថ្ងៃទី9 ខែមិថុនាឆ្នាំ 2023 តាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល(អតីតចុងអារីសតុន)ស្ថិតក្នុងសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរតាមប្រភពកន្លែងកើតហេតុ បានប្រាប់ថាមុនកើតហេតុគាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកB M W ពាក់ស្លាកលេខភ្នំពេញ 2AQ-7385 បើកដោយបុរសម្នាក់បើកយ៉ាងលឿនមកពីទិសដៅពីត្បូងទៅជើងតាមបណ្ដោយឆ្នេរមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកគូទ pass app ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 1J-9189ពីក្រោយចតនៅតាមចិញ្ចញ្ជើមផ្លូវដែលមានម្ចាស់អង្គុយខាងក្នុងនោះបណ្ដាលឱ្យម្ចាស់ផ្លោងខ្ទាតចេញក្រៅឱ្យរងរបួសយ៉ាងដំណំ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះ ភ្លាមៗនោះមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់ក៏បានធ្វើការសាកសួរនាំភាគីសងខាងក៏បានសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ។ភាគីខាងរថយន្តព្រមសងសំណងទៅខាងភាគីpass appចំនួន២០០០ដុល្លារដើម្បីបញ្ចប់រឿង ។ ក្នុងហេតុការណ៍នោះដែរក៏មានបុរសម្នាក់ទៀតមកអះអាងថារថយន្តនេះជារថយន្តរបស់ខ្លួនបានជួលឲ្យជនជាតិចិន។

អត្ថបទងោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម