ភ្ញៀវទេសចរជាច្រើនកុះករបាននាំគ្នាមកលេងក្រុងព្រះសីហនុនៅចុងសប្តាហ៍នេះ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែតុលា ឆ្នាំ2022 ម៉ោង 8:39 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ លោកសរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកលេងកំសាន្តក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ។

លោកបានបន្តថា កំណើនភ្ញៀវទេសចរកើនឡើងមកលេងក្រុងព្រះសីហនុច្រើនគឺសង្កេតឃើញថាក្រោយមានការដាក់ដំណើរការសាកល្បងឲ្យប្រើរប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីថ្ងៃទី០១ខែតុលាកាលពីពេលកន្លងទៅថ្មីៗនេះ ។

ជាមួយគ្នាពលរដ្ឋនិងភ្ញៀវទេសចរបានសម្តែងការសាទរក្រោយមកលេងក្រុងព្រះសីហនុ ប្រកបដោយការសប្បាយរីករាយ ក្រោយពីអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈ និង បរិស្ថានឆ្នេរ ស្រស់ស្អាត មានរបៀបរៀបរយ ផ្លូវខ្វាតខ្វែងជិះស្ទើរវង្វេង ដោយសារតែល្បឿននៃការអភិវឌ្ឍន៍មានការហកឡើងលឿនពេក ។

យ៉ាងណាមិញអាជ្ញាធរនៅតែបន្តអំពាវនាវដល់ពលរដ្ឋនិងភ្ញៀវទេសចរដែលមកលេងក្រុងព្រះសីហនុ សូមចូលរួមរក្សាអនាម័យសណ្តាប់ធ្នាប់បរិស្ថាន រាល់ពេលបងប្អូនយកអាហារមកហូបចុកក្រាលកន្ទេលតាមឆ្នេរសាធារណៈរួច សូមវិចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ ព្រោះថាអាជ្ញាធរបានរៀបចំធុងសំរាមតាមឆ្នេរ ទុកសម្រាប់ឲ្យបងប្អូនដាក់សំរាមរួចហើយ ដូច្នេះសូមកុំទុកចោលលើឆ្នេរខ្សាច់ឬបោះចោលពាស់វាលពាស់កាល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម