នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.! 

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែមករា ឆ្នាំ2023 ម៉ោង 12:38 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ 

១-​ឈ្មោះ Wu Dong ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

២-ឈ្មោះ LIU ZHI YUAN ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន ៖ 

-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។ 

-ថ្នាំគ្រាប់ WY ចំនួន ៣៩គ្រាប់ ។

-ជញ្ជីងថ្លឹង ចំនួន០១ ។ 

-ទូរស័ព្ទដៃ ចំនួន ២គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីធ្វេីការសាកសួរ​តាមនិតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម