pass app មួយគ្រឿងផ្ងារជើងច្រង៉ាងកណ្ដាលផ្លូវក្រោយពីអ្នកបើកម៉ូតូគ្រប់គ្រងល្បឿនមិនបានក៏ជ្រុលទៅបុក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:29 នាទី ព្រឹក

pass app មួយគ្រឿងផ្ងារជើងច្រង៉ាងកណ្ដាលផ្លូវក្រោយពីអ្នកបើកម៉ូតូគ្រប់គ្រងល្បឿនមិនបានក៏ជ្រុលទៅបុក

ខេត្តព្រះសីហនុ : ម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុក pass app មួយគ្រឿងផ្ងារជើងច្រង៉ាងកណ្ដាលផ្លូវបានបង្កឲ្យមានការកកស្ទះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។ក្នុងហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 9:00នាទីយប់ថ្ងៃទី 26 ខែមិថុនាឆ្នាំ 2023ស្ថិតក្នុងភូមិ២សង្កាត់លេខ 2 ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មាន SN TV breaking newsបានឲ្យដឹងថាមុនពេលកាលហេតុគេបានប្រទះឃើញ pass app មួយគ្រឿងពណ៌សឆ្នូតខៀវពាក់ស្លាកលេខកណ្ដាល(ត) 1AF-8202បើកបរពីកើតទៅលិចមកជិតដល់ត្រង់ចំណុចផ្លូវបំបែកជាបីស្រាប់តែមានម៉ូតូម៉ាក Honda dream c125ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 1C-8531បើកបរពីទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុត្រង់ផ្លូវមួយបទកែងគ្រប់គ្រងល្បឿនមិនបានជ្រុលចង្កូតទៅបុក pass app ចំពីមុខផ្ងារជើង។បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកធ្វើដំណើរហើយហ្នឹងប្រជាពលរដ្ឋជុំវិញទីកន្លែងកើតហេតុ និងមានកកស្ទះការធ្វើដំណើរប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវនោះ រីឯម្ចាស់ម៉ូតូរងរបួសស្រាល។

ជុំវិញករណីនេះដែរភាគីទាំងសងខាងចរចាគ្នានិងស្ថិតក្នុងការជួយអន្តរាគមន៍និងការសម្របសម្រួលពីសមត្ថកិច្ចមន្ត្រីចរាចរណ៍ផ្លូវគោកភាគីខាងម៉ូតូព្រមសងទៅខាង pass app ចំនួនទឹកប្រាក់ 200 ដុល្លារ យកទៅជួសជុលនិងបញ្ចប់រឿង។  អត្ថបទដោយលោកនី វ់ាននិន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម