កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្សដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 2:18 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី០២ ខែកុម្ភ:ឆ្នាំ២០២១ ឯកឧត្តម ស៊ឹង គង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦Bនិងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនាផ្លូវ

 

តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថា តាមគម្រោងស្ថាបនាផ្លូវលេខ ១៤៦Bនិងផ្លូវលេខ១៤៨ ចេញពីអក្សផ្លូវ ២០ម៉ែត្រដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់ នៅទីប្រជុំជនយើងយកពីអក្សផ្លូវពី ,៥០ម៉ែត្រ ១១ម៉ែត្រ និង ១៥ម៉ែត្រ ដើម្បីដោះស្រាយផលប៉ះពាល់នៃការស្ថាបនាផ្លូវលេខ១៤៦Bនិងផ្លូវលេខ១៤៨ ។ហើយដំណើរការស្ថាបនាផ្លូវកាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ និងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មកដល់ពេលនេះការស្ថាបនាផ្លូវលេខ១៤៦Bនិងលេខ១៤៨ សម្រេចបាន១០ភាគរយ។

  

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវចុះបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវឱ្យបានលឿនស្របតាមស្តង់ដាបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម