ភោជនីយដ្ឋានតម្លៃជាង ១ លានដុល្លា តំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកដំណើរការហើយ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែសីហា ឆ្នាំ2022 ម៉ោង 11:20 នាទី ល្ងាច

ខេត្តព្រះសីហនុ=ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈនៅក្នុងក្រុងព្រះសីហនុដែលបណ្ដាលមកពីស្ថានភាពជំងឺកូវីត19នាមួយរយៈចុងក្រោយនេះនៅក្នុងខេត្តព្រះសីហនុគេសង្កេតឃើញក្រុមអ្នកវិនិយោគទុនមួយចំនួនបាននិងកំពុងបើកដំណើរការអាជីវកម្មឡើងវិញជាបណ្ដើរបណ្ដើរហើយ ជាក់ស្ដែងភោជនីយដ្ឋានមួយកន្លែងក្រោមការវិនិយោគទុនជាង 1 លានដុល្លារត្រូវបានដាក់សម្ពោធឱ្យដំណើរការហើយនាវាព្រលប់ថ្ងៃទី 21 ខែសីហាឆ្នាំ 2022 នេះ។

យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងភោជនីយដ្ឋានបានឱ្យដឹងថា ក្រោមដំបូលសន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអគ្គមគទេសដឹកនាំនាវាសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ។ដោយសារមានសន្តិភាពនេះហើយបានធ្វើឲ្យអ្នកវិនិយោគជនជាតិចិនជាច្រើនបានសម្រុកមកបណ្តាក់ទុននៅខេត្តព្រះសីហនុជាក់ស្ដែងក្រុមហ៊ុនជនជាតិចិនរបស់លោកក៏បានសម្រេចចិត្តចូលមកបណ្ដាក់ទុនលើវិស័យភោជនីយដ្ឋានហើយបានធ្វើការបើកសម្ភោធជាផ្លូវការណ៍ នៅល្ងាច ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ដោយមានឈ្មោះថា ភោជនីយដ្ឋានតន្ត្រី ជេលូវ (J Love) បានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមការអញ្ជើញចូលរួមពីវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ប្រភពដដែលបានបន្តថា នៅក្នុងកម្មវិធី យើងឃើញមានការសម្ដែងនូវទស្សនីយភាពសិល្បៈជាច្រើន ដូចជា ការដើរបង្ហាញម៉ូតពីតារាល្បីៗប្រចាំកម្ពុជា ការបង្ហាញក្បាច់រាំ សៀករហ័សកម្ម ការបកស្រាយបទចម្រៀងពីតារាល្បីប្រចាំ
ប្រទេសចិនផងដែរ។ភោជនីយដ្ឋានតន្ត្រី J Love មានទីតាំងស្ថិតនៅលើផ្លូវអូរឈើទាល ទល់មុខសណ្ឋាគារខ្សាច់សរ ជាប់និងផ្សារទំនើប ម៉ុងហួយ ខេត្តព្រះសីហនុ។ ភោជនីយដ្ឋានមានទំហំផ្ទៃដីសរុប ១៤០០ ម៉ែត្រការេដោយវិនិយោគ
ទុនជាង ១ លានដុល្លា ចែកចេញជា ២ ជាន់ ដែលអាចផ្ទុកមនុស្សសរុបបានជាង ៥០០ នាក់។ ជាន់ទី ១មានការដេគ័របែបកាឡាក់ស៊ី រីឯការរចនាម៉ូតនៅជាន់ទី ២ វិញមានលក្ខណៈបែបធម្មជាតិតំបន់ត្រូពិច។ នៅក្នុងភោជនីយដ្ឋានមានបរិស្ថានស្រស់ស្អាត បរិក្ខារទំនើបទាន់សម័យ ផ្តល់ជូនអតិថិជននូវទីតាំងដ៏ល្អសម្រាប់រៀបចំកម្មវិធីខួបកំណើត ការជួបជុំ អាពាហ៌ពិពាហ៌ កម្មវិធីជប់លៀងបុគ្គលិក ពិធីសម្ពោធផលិតផលផ្សេងៗ
ផងដែរ។មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានតន្ត្រី ជេលូវ បានផ្តល់ជូនអតិថិជននូវមុខម្ហូប និងបង្អែមដ៏សម្បូរបែប ច្រើនជាតិសាសន៏ ដោយក្នុងនោះរួមមាន៖ មុខម្ហូបខ្មែរ ថៃ ចិន ម្ហូបបែបចិនកាតាំង។ អ្វីដែលពិសេសជាងនេះទៅទៀតជេលូវ បានអញ្ជើញក្រុមមេចុងភៅជំនាញមកពីប្រទេសថៃ និងចិន សិល្បៈករសិល្បៈការនីល្បីៗ ដើម្បីសម្ដែង
ជូនអតិថិជន ដែលអញ្ជើញមកពិសារអាហារនៅទីនេះផងដែរ អតិថិនជនអាចធ្វើការស្តាប់នូវដូរតន្ត្រីទស្សនាការសម្ដែងនូវទស្សនីយភាពសិល្បៈប្លែកៗចម្រុះជាតិសាសន៏ រំសាយនូវទុក្ខកង្វល់បន្ទាប់ពីសម្រាកពីជាមួយនឹងការសម្ពោធជាផ្លូវការភោជនីយដ្ឋានតន្ត្រី ជេលូវ មុខជាអាចចូលរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅខេត្តព្រះសីហនុ និងលើកស្ទួយវិស័យទេសចរណ៌ និងសេដ្ឋកិច្ចនៃព្រះរាជា
ណាចក្រកម្ពុជាផងដែរ។ ភ្ញៀវទេសចរណ៏បរទេស និងប្រជាជនចិននឹងមានឱកាសក្នុងការភ្លក់នូវរស់ជាតិមុខម្ហូបខ្មែរ ស្វែងយល់បន្ថែមអំពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាយើងផងដែរ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម