ឃាត់ខ្លួនមេខ្យល់១០នាក់បំផុសពលរដ្ឋជិត ៣០០នាក់ចូលកាន់កាប់ចាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុដោយខុសច្បាប់.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែមិីនា ឆ្នាំ2022 ម៉ោង 11:35 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាបានឲ្យដឹងថានៅវេលាម៉ោង ១១:៣០ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជិត ៣០០ នាក់មកពីស្រុកកំពង់សីលា ស្រុកព្រៃនប់ ស្រុកស្ទឹងហាវនិងភាគច្រើនមកពីខេត្តកំពង់ស្ពឺបានចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា។

លោកអភិបាលស្រុកកំពង់សីលា បានបញ្ជាក់ថាអាជ្ញាធរពាក់ព័ន្ធបានបើកប្រតិបត្តិការ ចុះបង្ក្រាប ករណី ចាប់ ដីអនាធិបតេយ្យ នោះនៅចំណុច គីឡូលេខ ១៧ ក្នុងភូមិ ចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែល ប្រជាពលរដ្ឋ ប្រមាណ ២៩៥នាក់ ក្នុង នោះស្ត្រី ១១៣នាក់ បានចាប់ ដីអនាធិបតេយ្យ នៅ ចំណុច គីឡូលេខ ១៥ ដល់គីឡូលេខ ១៧ ស្ថិតក្នុង ភូមិ ចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមអនាធិបតេយ្យកាន់កាប់ទន្ទ្រានដីរដ្ឋនាឱកាសនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ ជាមេខ្យល់បានចំនួន ១០នាក់ ដោយក្នុងនោះ ០៣ នាក់ជាតៃកុងឡានដឹកមនុស្សមកធ្វើសកម្មភាពរួមមាន

១ឈ្មោះ ផាត់ ទី ភេទប្រុស អាយុ២២ឆ្នាំ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

២ឈ្មោះ ជា ផាន់ណាក់ ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

៣ឈ្មោះ ឡេង ចាន់លីម ភេទប្រុស អាយុ២៨ឆ្នាំ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

៤ឈ្មោះ ខៀវ រ៉ន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិខ៣ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥ឈ្មោះ ស៊ុ លី ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិត្នោត ឃុំក្រាំងចេក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ

៦ឈ្មោះ រិន លីហូវ ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

៧ឈ្មោះ ខាត់ សៀន ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (អ្នកបើកបរ)

៨ឈ្មោះ ខាត់ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(អ្នកបើកបរ)

៩ឈ្មោះ ឃុំ សាវី អាយុ ២៩ឆ្នាំ ភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី (អ្នកបើកបរ) ។

ចំណែកមេខ្យល់ចំនួន ២ នាក់ទៀតមានឈ្មោះ ប៊ន ភេទប្រុស មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ ផេន ភេទប្រុស មានទីលំនៅភូមិឃុំជាមួយគ្នាក្រុមការងារកំពង់បន្តតាមចាប់ខ្លួន។

ក្នុងនោះក្រុមការងារដកហូតបានម៉ូតូ ២ គ្រឿង រថយន្ត ចំនួន ៤គ្រឿង និងសម្ភារ មួយចំនួនទៀត ដូចជា កាំបិត ពូថៅ ចបជីក កៅស៊ូ តង់ កំប៉ុងថ្នាំពណ៌សម្រាប់បាញ់។ល។ដោយឡែកប្រជាពលរដ្ឋ មួយ ចំនួន ដែល ចាញ់ បោកមេខ្យល់ក្រុមការងារបានធ្វើការអប់រំណែនាំឲ្យពួកគាត់បញ្ឍប់ការទន្ទ្រានចាប់ដីរបស់រដ្ឋ ហើយ ឲ្យ ពួក គាត់ វិលត្រឡប់ ទៅផ្ទះ វិញរៀងៗខ្លួន ដោយប្រើកម្លាំងគណ:បញ្ជារការឯកភាពស្រុកចំនួន ៥២ នាក់។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាង លើគណៈ បញ្ជាការឯកភាពស្រុក បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសួរនាំតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម