សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទកែច្នៃ​តម្លេីង​ ជួសជុល​ កាន់កាប់​ នឹង​ចែកចាយ​ អាវុធ​កែច្នៃ​បាញ់​គ្រាប់​បាដាង​ដោយខុសច្បាប់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 9:11 នាទី ល្ងាច

(ខេត្តបាត់ដំបង) ជនសង្ស័យចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទកែច្នៃតម្លេីងជួសជុលកាន់កាប់នឹងចែកចាយ​ (​អាវុអាវុធកែច្នៃបាញ់គ្រាប់បាដាង)ដោយខុសច្បាប់មួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង៣២នាទី ថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១នៅចំណុចក្រុមទី១៤ភូមិអូរតាញាឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ដោយេអនុវតន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលកើតមាននៅក្នុងភូមិសាស្ត្រ ជាក់ស្តែងនៅវេលាម៉ោង១៧និង៣២នាទី ថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១លោកបានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​ ​ចុះប្រតិបត្តិការបង្ក្រាបករណី កែច្នៃតម្លេីងជួសជុលកាន់កាប់នឹងចែកចាយ​ (​អាវុធកែច្នៃបាញ់គ្រាប់បាដាង​ )​០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៤នាក់មកកាន់ស្នងការដ្ឋាន

លោកបន្តថាជនសង្ស័យត្រូវបានឃាត់ខ្លួន

-ឈ្មោះសានរក្សាហៅប្រុសភេទប្រុស អាយុ២៦ឆ្នាំ

-ឈ្មោះឡឹងលេងភេទប្រុសអាយុ៣០ឆ្នាំ

-ឈ្មោះឈឿងសុភ័ក្រ្តភេទប្រុសអាយុ២៦ឆ្នាំ

-ឈ្មោះនៅណាហៅជ្រូកភេទប្រុសអាយុ២៥ឆ្នាំជនជនសង្ស័យទាំង ០៤នាក់ខាងលើមានទីលំនៅភូមិតាង៉ែនឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង

-វត្ថុតាងដកហូតរួមមាន

-​កាំភ្លើងកែច្នៃបាញ់គ្រាប់បាដាងចំនួន០៥ដេីម

-​ដងឈេីកែច្នៃធ្វេីស្វ័យកាំភ្លើងចំនួន០២ដេីម

-​កាំបិតកែច្នៃចំនួន០១ដេីម

-​ពូថៅចំនួន០១

-​គ្រាប់បាដាងចំនួន០២កំប៉ុង

-​ទូរស័ព្ទដៃម៉ាក​Realme ពណ៌ខៀវ០១គ្រឿង

-​កាបូបស្ពាយពណ៌កាហ្វេចំនួន០១

-​អាវប៉ារ៉ាដៃវៃងចំនួន០១

-​ម៉ូតូចំនួន០៣គ្រឿង

លោកបន្តថា ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសានរក្សាហៅប្រុសបានឆ្លើយសារភាពថាខ្លួនបានកែច្នៃតម្លេីង​ (​អាវុធកែច្នៃបាញ់គ្រាប់បាដាង​ )​បានចំនួន០៧ដេីមកន្លងមកហេីយហេីយក៏បានលក់ទៅអោយអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន០៣ដេីមផងដែរ

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម