ជនជាតិថៃម្នាក់ ពាក់ព័ន្ធ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួចត្រូវបានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី10 ខែកញ្ញា ឆ្នាំ2023 ម៉ោង 5:46 នាទី ល្ងាច

 

បន្ទាយមានជ័យ ៖កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធ ចំនួន២ករណី។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនជាតិថៃ ម្នាក់ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួច ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងករណីនេះដែរដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ៖ ជនរងគ្រោះ និងជនសង្ស័យ (ជាសង្សានិងរស់នៅជាមួយគ្នា ជិត១ឆ្នាំ) នៅថ្ងៃកេីតហេតុជនរងគ្រោះ និង ជនសង្ស័យ បានចេញពីកន្លែងផឹកស៊ី ហេីយបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយបាននាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ ចូលក្នុងបន្ទប់ ហេីយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរស័ព្ទ ហេីយបានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត ទៅក្នុងគណនីរបស់ខ្លួន ហេីយបានគម្រាមបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់លេងប្រដាប់ភេទជនរងគ្រោះ យកដបទឹកសុទ្ធ សូកចូលប្រដាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសហូរឈាមទៀតផង។

លោកបានបន្តថា៖ ក្រោយមកជនសង្ស័យបានចូលបន្ទប់ទឹក ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះ ចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង (ជាជនជាតិថៃដូចគ្នា) បានមកដល់ ជួយជនរងគ្រោះ ហើយបានយកសម្លៀកបំពាក់ ឱ្យជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ចំនួន០២ថ្ងៃ ទើបត្រលប់មកវិញ ហើយបានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។

លោវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា៖ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ដូចដែលជនរងគ្រោះ បានចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម