ជនជាតិបរទេស១ក្រុមមានគ្នាចំនួន៤នាក់ បានវាយតបគ្នានៅទីសាធារណៈយ៉ាងអាធិបតេយ្យ

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែធ្នូ ឆ្នាំ2023 ម៉ោង 9:47 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ ជនជាតិបរទេស១ក្រុមមានគ្នាចំនួន៤នាក់ បានវាយតបគ្នានៅទីសាធារណៈយ៉ាងអាធិបតេយ្យ ព្រមទាំងមានឧបករណ៍ឆក់ និងវាយតបគ្នារហូតមានរបួសស្នាមបែកក្បាលផងដែរ ផ្អើលក្រុងព្រះសីហនុទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៥៩នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ តាមបណ្តោយផ្លូវ (វិថីលេខ១០០ )ម្តុំស្តុបផ្សារពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងភូមិ២ សង្កាត់៣ ក្រុង / ខេត្តព្រះសីហនុ ។

នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នៅក្បែរនោះបានប្រាប់ឲ្យដឹងថា មានជនជាតិបរទេសចំនួន២នាក់ បានព្រួតវាយទៅលើជនបរទេសចំនួន ២នាក់ទៀតប្រដាប់ដោយឧបករណ៍ឆក់ និងបានវាយតបគ្នា បណ្តាលឲ្យមានរបួសចំនួន២នាក់ ។

ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដោយឃាត់ខ្លួនជនបរទេសចំនួន៣នាក់ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខណៈមនុស្សម្នាក់ទៀតត្រូវបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន សមត្ថកិច្ចបានឲ្យដឹងថាក្រៅពីឃាត់ខ្លួនមនុស្ស៣នាក់ជាបឋមទៅសួរនាំ និង ពុំទាន់អាចបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថានេះជាករណីអ្វីនៅឡើយទេ ព័ត៌មានពិស្តារនិងផ្សាយជូនប្រិយមិត្តនៅពេលក្រោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម