លោកវរសេនីយ៍ទោ ហ៊ន ប៊ុណ្ណារ័ត្ន មន្ត្រីយោធាសឹករងខេត្តព្រះសីហនុ បាញ់សម្លា.ប់ខ្លួនឯង ក្នុងដីចំការ នៅខេត្តតាកែវ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែឩសភា ឆ្នាំ2023 ម៉ោង 9:45 នាទី ព្រឹក

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភានេះថា ករណី មន្រ្តីយោធាម្នាក់ បាញ់សម្លា.ប់ខ្លួន ក្នុងដីចំការ ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ នោះ គឺជាករណីធ្វើអត្តឃាតខ្លួនឯង (បាញ់សម្លា.ប់ខ្លួនឯង) ពិតប្រាកដមែន ជនរងគ្រោះមានឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន បំរើការងារ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ភូមិភាគទី៣។

យោងតាមការបញ្ជាក់ពី សាច់ញាតិជនរងគ្រោះ បានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន គឺបានយកសោរបង ពីពូនៅផ្ទះខាងមិខ មកចាក់ចូលដីចំការឳពុកម្ដាយខ្លួន ស្រាប់តែមួយសន្ទុះក្រោយ ក៏លឺស្នូកាំភ្លើងសាច់ញាតិជនរងគ្រោះក៏ចូលមកមើល ស្រាប់តែជនរងគ្រោះដេកស្លា.ប់ នៅកញ្ជុះក្នុងចំការតែម្ដង។ សាច់ញាតិជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា ជនរងគ្រោះមានវិបត្តិអ្វី រឿងនោះទេ ដែលឈានទៅដល់ការបាញ់សម្លា.ប់ខ្លួនឯងបែបនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម