រកឃើញបុគ្គលិកវរៈប៊ុនថាំ សាខាបាត់តំបង ចំនួន២នាក់ មានវិជ្ជមានកូវិត១៩

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 9:31 នាទី ព្រឹក



ខេត្តបាត់ដំបង! ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏ដូចជាលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក្នុងការធានាអោយបាននូវសេចក្តីសុខ សុវត្ថិភាព ជាពិសេសសុខភាពសាធារណ: នៅព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យខេត្តបាត់ដំបងបានចុះនាំយកសំណាកបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន០៣សាខាក្នុងក្រុងបាត់ដំបង សរុបជាង៥០នាក់។

យោងតាមការចេញផ្សាយរបស់លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរចុះនាំយកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ នាពេលនេះដោយសារតែពួកគាត់មានភាពទំនាក់ទំនងជាមួយអ្នកបើកបរដឹកជញ្ជូនដែលតិះរហ័សឃើញវិជ្ជមានកូវីដ១៩ និងរងចាំការបញ្ជាក់ពីមន្ទីរពិសោធន៍បន្ថែមដើម្បីបញ្ជាក់អោយច្បាស់ថាតើគាត់វិជ្ជមានកូវីដ ឬអត់ ព្រោះពេលនេះតៃកុងរថយន្តម្នាក់នេះនៅក្នុងខេត្តប៉ៃលិននៅឡើយទេ ហើយចំណែកសំណាកទាំងជាង៥០នាក់នេះមន្ត្រីជំនាញកំពុងតែធ្វើពិនិត្យយកសំណាក។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះការយកសំណាកនេះគឺមានការចូលរួមដោយស្ម័គ្រចិត្តព្រោះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងពួកគាត់មានការយល់ដឹងច្រើន ហើយលោកប្រធានសង្ឃឹមថាបងប្អូននិងបន្តចូលរួមទៀតដើម្បីសុវត្ថិភាពខ្លួនឯងហើយ សុវត្ថិភាពគ្រួសារយើង សុវត្ថិភាពបងប្អូនមិត្តភក្តិ ពិសេសសុវត្ថិភាពខេត្តយើងទាំងមូលផង ហើយអ្វីដែលពិសេសជាងនេះអាជ្ញាធរខេត្តបាត់ដំបងបានអនុវត្តនូវយុទ្ធសាស្ត្ររហ័សបួន រហ័សទីមួយរហ័សរកអោយឃើញ រហ័សទីពីរគឺរហ័សដាក់ដោយឡែក រហ័សរាយការណ៍ រហ័សទីបួនគឺរហ័សពិនិត្យនិងព្យាបាល ហើយដើម្បីអនុវត្តនូវយុទ្ធសាស្ត្រទាំងអស់នេះ គឺទាមទារការចូលរួមគ្រប់ភាគីពាក់ព័ន្ធមន្ទីរអង្គភាពទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចផងដែរទើបយើងអាចទទួលបានជោគជ័យ ព្រោះមិនអាចពេទ្យម្នាក់ឯង សមត្ថកិច្ចម្នាក់ឯង ឬអាជ្ញាធរម្នាក់ឯង ធ្វើបានជោគជ័យនោះទេ វាអាស្រ័យលើការចូលរួមទាំងអស់គ្នា។ ដោយ គីវ យ៉ាស៊ិន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម