ខឹងចែកទ្រព្យបានតិចជាងប្រពន្ឋ ក្រោយលែងលះនៅតុលាការ ប៉ុនប៉ងសម្លាប់ប្រពន្ឋ រំសាយកំហឹង តែ………

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:00 នាទី ល្ងាច

ខេត្តព្រះសីហនុៈ បុរស់ចិត្តស្លុយ ប៉ុនប៉ងសម្លាប់អតីតៈប្រពន្ឋ​ដើម្បី​រំសាយ​កំហឹង ដោយសាររឿងចែកទ្រព្យសម្បត្តិមិនស្មើរ ត្រូវបានកំលាំង​អន្តរាគមន៏​ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការ យ៉ាង​ក្តៅគគុក អស់រយះពេល១២ម៉ោង ទើបឈានដល់ការចាប់ខ្លួន។

ជុំវិញករណីនេះ យោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា​ប្រតិ​បត្តិ​​ការយ៉ាងយកចិត្តទុកដាក់ក្រោមដឹកនាំផ្ទាល់ ពីលោកវរសេនីយ៍​ឯក លី សុខហ៊ី នាយការិយាល័យព្រហ្មទណ្ឌ កំរឹត ស្រាល នៃស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ បានថ្លែងប្រាប់នៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះថា បុរស​ជា​ជន​សង្ស័យបាញ់មកលើស្ត្រីម្នាក់ដែលជា​អតីតៈប្រពន្ឋ ឈ្មោះ ហង្ស សុភាព​អាយុ ២៨ឆ្នាំ ​​ដែល​ទើប​នឹងលែង​លះ​គ្នា​ជិតមួយខែមុន ឲ្យរងរបួសធ្ងន់ មាន​ឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុសកើត​នៅឆ្នាំ​១៩៩០ មានមុខរបរមិន​ពិត​ប្រាកដ​។ ប្រតិបត្តិ​ការ​ណ៍​នេះផ្ទាល់តាំង​តែ​ពី​ម៉ោងកើតហេតុភ្លាម ៗនៅ វេលាម៉ោង​ជាង​៦​ល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០​២១ រហូតមកទល់និង វេលា ម៉ោង១១​ថ្ងៃ​ត្រង់ថ្ងៃទី២០មិថុនា​២០២១ទើបកំ​លាំង​សម្រុកពូនស្ទាក់ចាប់បាន​ជន​ដៃ​ដល់​នោះតែម្តង ។ ប្រភពពីសមត្ថ​កិច្ចដ៏​ដែលបានបន្តថា​ យោងតាមការ​ឆ្លើយ​សា​ភាព​មិនទាន់ផ្លូវការ របស់ជន​សង្ស័យ​បានបញ្ចាក់ថា ចំពោះមូល​ហេតុ​ដែល​​ជន​សង្ស័យបានផ្ទុះ​អាវុធ​បាញ់​មកលើស្ត្រីម្នាក់ដែលជាអតីតប្រពន្ធ​ខ្លួន​ទើប​លែងលះគ្នាបាន១ខែដោយសារ​ជនសង្ស័យខឹងសម្បារយ៉ាងខ្លាំងក្រោយ​​​មាន​​កា​រ​បែងចែកទ្រព្យ​សម្បិត្ត​មិន​ស្មើភាព ជាមួយនឹងអតីតៈប្រពន្ឋ ព្រោះរូប​គេទទួល​បានចំណែកតែ​លុយ​៤០​០​០$ ដីមួយឡូរ(នៅកោះខ្យង) នឹងម៉ូតូ​មួយ​គ្រឿង ឯ ប្រពន្ឋ បាន​ចំណែក​ផ្ទះ​ផង ដីផង នឹងសម្ភារៈមួយចំនួនធំទៀត ទើប​រូបគេយកលុយ​ចំនួន​៤០០០$​នោះទៅទិញកាំភ្លើងខ្លីមួយដើមម៉ាក K54 ក្នុង​គោល​បំណងតាម​សម្លាប់​អតីតៈ​ប្រពន្ឋនិងក្រុមគ្រួសារ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ និង យក​ទៅ​កាន់ស្នងការនគរបាលខេត្ត ដើម្បីសួរចម្លើយ និងបន្តបញ្ជូនទៅតុ លា ការ​អនុវត្តន៍តាមនីតិវិធីច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម