ខ្លាំងបាត់ !!!...ចិនវាយចិន ផ្អើលប្រជាពលរដ្ឋ និង សមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែកក្កដា ឆ្នាំ2023 ម៉ោង 1:14 នាទី ល្ងាច

ខ្លាំងបាត់ !!!...ចិនវាយចិន ផ្អើលប្រជាពលរដ្ឋ និង សមត្ថកិច្ច
ខេត្តព្រះសីហនុ÷នៅវេលាម៉ោង5:41 នាទីរសៀល ថ្ងៃ សៅរ៍ ទី ៨ ខែ កក្កដា ឆ្នាំ 2023 ត្រង់ចំណុចស្ពាន ស្ថិតនៅភូមិ.១សង្កាត់លេខ 3 ក្រុងព្រះសីហនុ មានភាពភ្ញាក់ផ្អើលចោមរោមមួយបានកើតឡើង បន្ទាប់មានករណីជនជាតិចិនជិះរថយន្តសេរីទំនើបដូចគ្នា បានប្រើហឹង្សាវាយកញ្ចក់រថយន្ត និងស្រែកឡូឡា បង្ករការកកស្ទះពេញផ្លូវ។
ជុំវិញបញ្ហានេះ បើយោងតាមប្រភពព័ត៌មានបឋមអំពីកន្លែងកើតហេតុអបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តម៉ាក Toyata tundra មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ  ភ្នំពេញ 2AD-0678 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរមានទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក lexus ពាក់ស្លាកលេខភ្នំពេញ 2BI-6655 បើកបរមកអែបរថយន្ត
Toyata tundra ហើយបានស៊ីប្លេដាក់គ្នាភ្លាមនោះ ភាគីរថយន្តToyata tundra ចុះមកវាយកញ្ចក់lexus និងបានបង្កើតជាជំលោះវាយតប់គ្នា យ៉ាងខ្លាំងរហូតបណ្តាលអោយអ្នកបើកបរLexus រងរបួសស្រាល.។បន្ទាប់អ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយទុករថយន្ត
នៅហ្នឹងកន្លែងកើតហេតុ។
      ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងប្រមូលយកវត្ថុតាម យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់នៅពេលដែលក្រោយ។

សម្រួលអត្ថបទដោយលោកនី វ៉ានើនីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម