ឃ្លាំងចំនួន០២ក្នុងផ្សារ រ៉ុងក្លឿក្នុងទឹកដីប្រទេសថៃ ត្រូវបានអគ្គិសភ័យឆាបឆេះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:40 នាទី ព្រឹក

បន្ទាយមានជ័យៈ ខ្លាំងស្តុកខោអាវគីម កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរ នៅក្នុងផ្សារ រ៉ុងក្លឿដែលស្ថិតនៅទល់មុខផ្សារBig-C នៅក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ខណះពេលកូវិត១៩កំពុងធ្វើអោយ​សេដ្ឋ​កិច្ច​ធ្លាក់ចុះ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង21.00នាទីថ្ងៃទី14ខែមិថុនាឆ្នាំ2021។

ប្រភពរាយការណ៏ពីប្រទេសថៃ បានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរ​បាន​ជួល​ទុកដាក់កំរាលព្រំ កន្ទេលធំ និងខោអាវគីម គឺឃ្លាំង K-72 និង K73។ សមត្ថកិច្ច​ថៃបញ្ជាក់ថា បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការ​ឆ្លង​ចរន្តអគ្គីសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។

សមត្ថិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង7ព្រឹកថ្ងៃទី15 ខែមិថុនា ឆ្នាំ2021នេះ នៅមិនទាន់​អាចសន្និដ្ឋានបានទេ ថា អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយ​ចាំមកពិនិត្យនៅព្រឹកនេះសិន។ តែបើយោងតាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋាន​ថា ទាំងសំបកឃ្លាំង និងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុប​ប្រមាណ​មិនតិចជាង5.000.000បាត (ប្រាំលានបាត)នោះទេ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម