ឃុំចំនួន 3 នៃស្រុកព្រៃនប់ ទទួលបាន ពូជស្រូវ ពីមន្ទីរកសិកម្មខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិថុនា ឆ្នាំ2021 ម៉ោង 1:15 នាទី ល្ងាច


ស្រុកព្រៃនប់=មន្ទីកសិកម្មខេត្តព្រះសីហនុ ព្រឹកថ្ងៃទី03ឧសភា2021 បានផ្តល់ធាតុចូលកសិកម្ម គាំទ្រដល់បណ្តុំអាជីវកម្មដំណាំស្រូវ នៃកម្មវិធី ASPIRE របស់មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ជូនដល់ពរដ្ឋក្នុងឃុំ ចំនួន3ក្នុងស្រុកព្រៃនប់ ។នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន ។

តាមរបាយការណ៍មន្ទិកសិកម្មអោយដឹងថា នៅក្នុងឆ្នាំ2021នេះ មន្ទីកសិកម្មបានអនុវត្តអនុកម្មវិធី ផ្សពផ្សាយបច្ចេកទេសកសិកម្ៗថ្មី ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលកម្មវិធីនេះបានអនុវត្តន៍សកម្មភាពក្នុងស្រុកចំនួន3 មាន15ឃុំ បានចំនួន17បណ្តុំអាជីកម្មស្មើនិង839គ្រួសារលើសពីឆ្នាំ2020បានត្រឹម9បណ្តុំស្មើនិង429គ្រួសារ ដែលមានស្ត្រីជាមេផ្ទះចំនួន112គ្រួសា។

របាយការណ៍ដដែលបានបន្តថា ជាក់ស្តែងដូចព្រឹកនេះ កម្មវិធីផ្ដល់មាន ÷
ជីអ៊ុយរ៉េ និងជីDAPដល់សមាជិកបណ្តុំអាជីវកម្មដំណាណស្រូវចំនួន111គ្រួសារ មកពីតាមឃុំចំនួន3ក្នុងស្រុកព្រៃនប់ ក្នុនោះមាន
ឃុំជើងគោចំនួន56គ្រួសារ ទទួលបានជីជីអ៊ុយរ៉េ និងជីDAPចំនួន112បាវ ។

ឃុំសាមគីចំនួន35គ្រួសារទទួលបានជីជីអ៊ុយរ៉េ និងជីDAPចំនួន70បាវ។
ឃុំទឹកល្អកចំនួន20គ្រួសារទទួលបានជីជីអ៊ុយរ៉េ និងជីDAPចំនួន40បាវ ។

នៅក្នុងឱកាស់នោះលោក គង់ វិតាណៈ អភិបាលរងខេត្ត បាន ផ្តាំផ្ញើរអោយបងប្អូនប្រឹងប្រែង ក្នុងក្របខណ្ឌបច្ចេកទេសថ្មី ធន់និងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទន់តិចទទួលបានផលច្រើន ពិសេសរក្សារបានស្ថានភាពប្រក្រតីតាមជីវភាពគន្លងថ្មីក្នុងអំឡុងពេលនៃការីករាលដាលកូវិដ-19។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម