អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ម្ចាស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត ប្រជុំជនវាលរេញ ដែលបានរៀបចំតបណ្តាញតម្លើងវ៉ានបិតបើកទឹក សម្រាប់ផ្តល់ទឹកដល់រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក្នុងការជួយសង្គ្រោះមានអគ្គិភយ័កើតឡើងនៅក្នុងមូលដ្ឋាន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 9:22 នាទី ល្ងាច

 

 

ស្រុកព្រៃនប់៖ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ម្ចាស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត ប្រជុំជនវាលរេញ ដែលបានរៀបចំតបណ្តាញតម្លើងវ៉ានបិតបើកទឹក សម្រាប់ផ្តល់ទឹកដល់រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក្នុងការជួយសង្គ្រោះមានអគ្គិភយ័កើតឡើងនៅក្នុងមូលដ្ឋាន ។ 

 

ទាំងលោកខូវ ថានិត មេឃុំវាលរេញ ក៍ដូចជាសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថស្រុក បានសារទរចំពោះការរៀបចំបែបនេះ ពីវិសយ័ឯកជនខាងផ្គត់ផ្គង់ទឹកស្អាតវាលរេញ ដែលបានជួយទាំងការផ្គត់ផ្គង់ទឹកដោយមិនគិតថ្លៃ និងរៀបចំតប្រព័ន្ធក្បាលវ៉ាន ដើម្បីតភ្ជាប់ទៅនឹងរថយន្តពន្លត់អគ្គិភយ័សម្រាប់យកទឹក ពេលមានហេតុការណ៍អគ្គិភយ័កើតឡើង។

 

សមត្ថកិច្ចឲ្យដឹងថាគិតត្រឹមថ្ងៃ២៥កុម្ភៈ២០២២នេះ វ៉ានបណ្តែតតាមទីសាធារណៈក្នុងស្រុកព្រៃនប់សម្រាប់ថយន្តពន្លត់អគ្គិភយ័បូមទឹក មានចំនួន០៣ទីតាំងហើយ រួមមាន នៅឃុំអូឧកញ៉ាហេងមួយកន្លែង ឃុំសំរុងមួយកន្លែង និងនៅចំណុចវង្វង់មូលវាលរេញឃុំវាលរេញ មុខអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម