បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែតុលា ឆ្នាំ2021 ម៉ោង 11:07 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង៣០នាទី ក្នុងនោះមានជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុង ភូមិ ០៣ សង្កាត់ លេខ ០៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ ០១ ក្រុង-ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន:
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ០២ កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម
-ទូរសព្ទ័ ដៃ ០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម