មាន ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយបានកើតឡើងនៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែមករា ឆ្នាំ2024 ម៉ោង 4:20 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី ស្ថិតនៅភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យ(ភ្លើងឆេះផ្ទះ)ប្រជាពលរដ្ឋ០១ កើតឡើង បណ្ដាលអោយឆេះផ្ទះ០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំៈ ទទឹង ០៦ម៉ែត្រ បណ្តោយ ០៨ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះផូ ផាន់នី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ 

មូលហេតុ: ករណីគ្រោះអគ្គីភ័យនេះកើតឡើងបណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី តាមការបំភ្លឺរបស់ឈ្មោះ ផូ ផាន់នី ភេទស្រី ដែលត្រូវជាម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលេងជាមួយក្រុមគ្រួសារនៅខាងក្រោមផ្ទះ រួចក៏ឃើញមានអណ្ដាតភ្លើងកំពុងឆេះនៅខាងលើផ្ទះ ហើយគាត់បានប្រើកូនស្រីរបស់គាត់ ឲទៅមើល រួចកូនស្រីរបស់គាត់បានស្រែកប្រាប់គាត់ថា ម៉ែមានភ្លើងឆេះនៅខាងលើផ្ទះខ្លាំងណាស់ បន្ទាប់មកពួកគាត់បានស្រែកហៅអ្នកជិតខាងនិងបានរាយការណ៍មកសមត្ថកិច្ចឲ្យជួយមកពន្លត់តែម្ដង ។

     ករណីអគ្គីភ័យខាងលើ មិនបណ្តាលអោយឲ្យមនុស្សរងរបួសទេ និងខូចខាតផ្ទះ ព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង រួមមាន៖

 ១.មាស ទំងន់ ៨ជី

 ២.ផ្លាកទីន ទំងន់ ១ជី 

 ៣.ប្រាក់ដុល្លា ចំនួន១៥០$ 

     បច្ចុប្បន្ន កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន០១ គ្រឿង និងបាញ់ទឹកអស់ចំនួន ០២រថយន្តរលត់ទាំងស្រុង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម