អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សបានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប រួមនឹងកូនប្រុសម្នាក់ ដែលមានបញ្ហាក្តៅខ្លាំងកម្ដៅឡើងដល់ 40អង្សារ រហូតសន្លប់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែកក្កដា ឆ្នាំ2023 ម៉ោង 3:49 នាទី ល្ងាច

អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សបានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប រួមនឹងកូនប្រុសម្នាក់ ដែលមានបញ្ហាក្តៅខ្លាំងកម្ដៅឡើងដល់ 40អង្សារ រហូតសន្លប់

ក្រុងកោះរ៉ុង-កាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប រួមនឹងកូនប្រុសម្នាក់ ដែលមានបញ្ហាក្តៅខ្លាំងកម្ដៅឡើងដល់ 40អង្សារ រហូតសន្លប់ រស់នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ សយ ស្រីតី និងកូនឈ្មោះ អួច លាប រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ រួមនិងកូន ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕  សម្រួចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម