បិទជាបណ្ដោះអាសន្នទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា នៅក្រុងបាត់ដំបងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃសុក្រ ទី21 ខែឩសភា ឆ្នាំ2021 ម៉ោង 9:37 នាទី ព្រឹក

   ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា(HANDA MEDICAL CENTER)ឋិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាបណ្តោះអាសន្ន ចាប់ពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍។

 

    ការបិទខ្ទប់ជាបណ្តោះអាសន្ននេះអនុវត្តចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១នេះតទៅរហូតដល់មានការសម្រេចជាថ្មី ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ក្រោយពីបានរកឃើញឈ្មោះ តែដូរី នារីរ័ត្ន ភេទស្រី  អាយុ ៤១ឆ្នាំ មុខរបរជាបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា មានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ម្សិលមិញនេះ។

 

   ក្នុងអំឡុងពេលបិទទីតាំងជាបណ្តោះអាសន្ននេះ ត្រូវហ៊ុព័ទ្ធទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា ហើយផ្អាកការចេញចូលលើទីតាំងនេះ និងអ្នកគ្រប់គ្រងបុគ្គលិកទាំងអស់ដែលកំពុងធ្វើការរួមទាំងអ្នកសម្រាកព្យាបាលក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដាមិនអនុញ្ញាតឱ្យចេញចូលកន្លែងបិទខ្ទប់បានឡើយ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ។

ចំពោះប្រជាពលរដ្ឋ និងបុគ្គលិក គ្រូពេទ្យដែលមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួបឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២០នេះតទៅ និងត្រូវអនុវត្តផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម