ម៉ូតូពីរគ្រឿងបុកគ្នាលាន់ផាំងបណ្ដាលឲ្យម្ចាស់ទាំងសងខាងរងរបួសយ៉ាងដំណំ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែឩសភា ឆ្នាំ2023 ម៉ោង 1:03 នាទី ព្រឹក

ម៉ូតូពីរគ្រឿងបុកគ្នាលាន់ផាំងបណ្ដាលឲ្យម្ចាស់ទាំងសងខាងរងរបួសយ៉ាងដំណំ។

ខេត្តព្រះសីហនុ : គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាជាមួយនិងម៉ូតូបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសយ៉ាងដណ្ដំ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវ១៤មិថុនា (អូឈើទាល)ជិតបន្ទប់ទឹកទី 3សង្កាត់៤ ក្រុង/ព្រះសីហនុ ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់ថាម៉ូតូម៉ាក Honda dream 125 ពណ៌ខ្មៅជិះគ្នាបីនាក់ប្រុស២នាក់និងនារីម្នាក់ទៀតអង្គុយពីក្រោយ ពាក់ស្លាកលេខ កំពង់ចាម1P-2325បើកពីលិចទៅកើតមកដល់កន្លែងផ្លូវកែងបំបែកជាបីក៏បានបត់ស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតម៉ាកHonda dream 125ពណ៌ខ្មៅដូចគ្នាបើកបរដោយបុរសម្នាក់ ដែលពាក់ស្លាកលេខ កំពង់ធំ 1K-5190បើកពីកើតទៅលិចបញ្ច្រាសទើសគ្នាមកដល់ត្រង់ចំណុចកើតហេតុ បុកគ្នាចំពីមុខតែម្ដង។ តាមប្រភពដដែលបានបញ្ជាក់ប្រាប់ថាភាគីខាងជិះម៉ូតូមានគ្នា 3 នាក់បុរសម្នាក់មានរបួសធ្ងន់យ៉ាងដំណាំហើយនារីម្នាក់ទៀតមានរបួសជើងគាត់ក៏បានបញ្ជាក់ថានារីម្នាក់នោះមានផ្ទៃពោះទៀតផងត្រូវបានទៅសម្រាកនៅមន្ទីរពេទ្យបង្អែកក្រុង(ចំការចេក)។រីឯភាគីម៉ូតូមួយទៀតរងរបួសមុខយ៉ាងដំណំត្រូវបានរថយន្តសង្គ្រោះបន្ទាន់ 888យកទៅព្យាបាល។

ក្រោយពីកើតហេតុមន្ត្រីប៉ូលីសចរាចរណ៍ផ្លូវគោកក៏បានមកដល់សួរនាំក្នុងនៅកន្លែងកើតហេតុតំណាងឲ្យភាគីធ្វើការសម្របសម្រួលសងខាងក៏យល់ព្រមបញ្ចប់រឿងមិនមានការប្ដឹងផ្ដល់គ្នាបន្តទៀតទេសុខចិត្តយក moto ទាំងសងខាងទៅជួសជុលដោយខ្លួនឯង។ អត្ថបទដោយ លោក នី វ៉ាន់នីន ( 087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម