ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងណែនាំការងារមួយចំនួន នៅមន្ទីរពេទ្យបង្អែកស្រែអំបិល.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែកក្កដា ឆ្នាំ2021 ម៉ោង 5:31 នាទី ល្ងាច

93F75BC6-140A-48B2-913B-3852F2C96C7Fកោះកុង៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងណែនាំការងារមួយចំនួន នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងមណ្ឌលវិទ្យាល័យស្រែអំបិល និងបានឧបត្ថម្ភប៉ៅអីចំនួន ២០ ស្មើនឹង ៤០០ដុល្លារ សម្រាក់ដាក់នៅមណ្ឌលវិទ្យាល័យស្រែអំបិល។ ក្នុងនោះដែរ

នាយឧត្តមសេនីយ៍ រដ្ឋាលេខាធិការ បាននាំយកម៉ាស០១កេសធំ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ដល់មន្ទីរពេទ្យបង្អែកស្រែអំបិល និងផ្ដល់បន្ទប់ទឹកចំនួន០៨បន្ទប់ ដែលកំពុងដំណើរការសាងសង់ នៅមណ្ឌលវិទ្យាល័យស្រែអំបិល

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង វុទ្ធី តាមរយៈ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានផ្ដល់ជូនថវិកាចំនួន ៤០០ដុល្លារ សម្រាប់ទិញប៉ៅអីចំនួន ២០។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់ក្រុមការងារ៖

ត្រូវខិតខំជំនះការលំបាកមួយរយៈពេល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបម្រើជូនប្រជាពលរដ្ឋ

ក្រុមការងារគណៈបញ្ជាការឯភាពរដ្ឋបាលស្រុក ត្រូវប្រើប្រាស់កម្លាំងឲ្យអស់ពីលទ្ធភាព ដោយមានការចូលរួមពីការិយាល័យអង្គភាពជំនាញ

ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដូចជា ទូរសព្ទ តេឡេក្រាម Whats App។ល។ដោយត្រូវឆ្លើយតប និងទំនាក់ទំនងឲ្យបានទាន់ពេលវេលា។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ដ មីន និងលោកជំទាវព្រមទាំងក្រុមគ្រួសារ,អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង វុទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម