ថ្នាក់ដឺកនាំបណ្ឌិតសភានគរបាលកម្ពុជាបានចាត់ទុកកំលាំងនគរបាលក្របខ័ណ្ឌថ្មីជាកម្លាំងអទិភាព និងចាំបាច់សម្រាប់សង្គមជាតិ…

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 12:06 នាទី ព្រឹក

     ក្រសួងមហាផ្ទៃក្រោមការដឹកនាំបញ្ជារបស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុក ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ គឺជាការងារអទិភាពនិងចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវធ្វើជាបន្តនិងជាប្រចាំ សម្រាប់សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល។

     ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាលនិងសិស្សបាយនគរបាលជ័យលាភីជំនាន់ទី១៥លើកទី២  នៅថ្ងៃទី២២ឆ្នាំ២០២២នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង ឯកឧត្តមនាយឧត្តមសេនីយ៏សាស្ត្រាចារ្យ ឯក.មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល មានប្រសាសន៏ថា៖ដូចយើងទាំងអស់គ្នាបានឃើញជាក់ស្ដែងហើយនៅពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង មានអាកប្បកិរិយាល្អ ដើម្បីរក្សាឲ្យបានរឹងមាំនៅខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ។

 ឯកឧត្តមនាយឧត្តមសេនីយ៏សាស្ត្រាចារ្យមានប្រសាសន៍ទៀតថា៖នេះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ក្នុងន័យនេះសម្ដេចបានគាំទ្រ ឧបត្ថម្ភ សម្ភារៈ ថវិកា ក្នុងការអភិវឌ្ឍ បណ្ឌិតសភានិងសាលាភូមិភាគទាំងអស់ ដើម្បីបំពេញបាននូវតម្រូវការនៃការបណ្ដុះបណ្ដាលស្របតាមស្តង់ដារនិងធនធានដែលបានកំណត់ ព្រមទាំងឱ្យក្លាយទៅជាស្ថាប័ន បន្តបណ្តុះបណ្ដាលកងកម្លាំងដែលមានគិត្យានុភាព ឧត្តមភាព ការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងគ្របខណ្ឌជាតិនិងអន្តរជាតិ (សំឡេង)ដើម្បីសម្រេចការងារនេះគឺយើងបានយកចិត្តទុកដាក់ខ្លាំង បណ្ឌិតសភាក្នុងរយៈកាលជិតមួយទសវត្សរ៍បាយយកដ្ឋានបណ្តុះបណ្តាលដែលខ្ញុំមកកាន់ កិច្ចការរយៈកាលប្រាំពីរឆ្នាំដូចមួយភ្លែតដែរ ៧ ឆ្នាំ គ្រាន់តែយើងចំណាយពេលសិក្សាច្រើនៗគឺពីរឆ្នាំ ខ្ញុំនឹងថ្នាក់ដឹកនាំបណ្ឌិត្យសភាចុះទៅតាមបណ្ដាប្រទេសនានា ដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់ ពីការបណ្ដុះបណ្ដាលនៅក្នុងក្របខណ្ឌបណ្ឌិតសភា។និយាយដោយឡែកការទទួលខុសត្រូវរបស់ខ្ញុំ នៅក្នុងក្របខណ្ឌសាលានគរបាលជាតិភូមិភាគ ហើយមកធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំបណ្ឌិតសភា ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសាលាឲ្យយល់ ជាក់ស្ដែងសាលាភូមិភាគត្រូវឱ្យដឹងថា នៅក្នុងសាលានគរបាលជាតិភូមិភាគមានអីសល់អី។

 លោកឧត្តមសេនីយ៏ទោ អ៊ុកសារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង បានបញ្ជាក់ថា៖ វគ្គបណ្តុះបណា្តលតម្រូវឱ្យនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី មានចំនួន១២០នាក់មកពី អគ្គនាយកដ្ឋាននគរបាលជើងទឹក១០២នាក់ ក្នុងនោះស្រី១៧នាក់ និងនាយនគរបាល និងនាយនគរបាលរងមកពីខេត្តបន្ទាយមានជ័យចំនួន១៦នាក់ស្រីមួយនាក់។

         លោកឧត្តមសេនីយ៏ទោបន្តថា៖ វគ្គនេះគ្រូបណ្តុះបណ្តាលនិងប្រឹងប្រែងបំពេញកាតព្វកិច្ច ខិតខំបង្រៀនធ្វើឱ្យមន្ត្រីនគរបាលពេលត្រឡប់ទៅបំរើការងារ ចេះបង្ហាញពីឥរិយាបថថ្មី - មានលក្ខណៈសម្បត្តិគ្រប់គ្រាន់-មានសីលធ៌មល្អ- មានការទទួលខុសត្រូវលើការងារ- មានភាពស្មោះត្រង់-ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន និងបំរើប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរនិងស្មោះត្រង់។

       សូមបញ្ជាក់ថា៖នេះជាផែនការរយពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃបានដាក់ចេញនៅយុទ្ធសាស្ត្រនិងអនុវត្តឱ្យ ស្របតាមគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនជានាយករដ្ឋមន្ត្រីដ៍ឆ្នើមនៃយើងទាំងអស់គ្នា។       



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម