មនុស្សម្នាក់រងរបួសរងរបួសស្រាលដេកនៅនិងកន្លែងក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែឩសភា ឆ្នាំ2023 ម៉ោង 4:03 នាទី ល្ងាច

មនុស្សម្នាក់រងរបួសរងរបួសស្រាលដេកនៅនិងកន្លែងក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍

ក្រុងព្រះសីហនុ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូដឹកជញ្ជូនម្ហូបអាហារE-Get និង PassApp មួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ដេកដួលនៅនិងកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវបុរីគុជអាសុី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពកន្លែងកើតហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញPassAppមួយគ្រឿងពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1TL-1137បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ មុខរបរអ្នករត់PassApp ក្នុងទិសដៅពីត្បូងទៅជើង ។
លុះមកដល់ចំណុចកើតPassAppក៏បានធ្វើកាវ៉ៃភ្លើងសញ្ញាបត់មកខាងឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHondaDream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-2145 បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Get បានបើកម៉ូតូព្យាយាមវ៉ាជែងនិងPassApp តែវ៉ាមិនផុតក៏បុកប៉ះគ្នានិងPassAppកំពុងឆ្លងផ្លូវតែម្តង ។ ហើយបណ្តាលឲ្យយុវជនរូបនោះរងរបួសស្រាលដេកនៅនិងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុចុះមកកន្លែងកើតហេតុនិងសម្របសម្រួលគ្នា រវាងភាគីទាំង ដោយបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយភាគីPassApp សងសំណង់ថវិការបន្តិចបន្ទួចដល់ភាគីម៉ូតូ ដើម្បីព្យាបាលរបួស និងយកPassAppជួសជុលដោយខ្លួនឯង ៕ អត្ថបទដោយលោកនី វ៉ាន់នីន (087 758 866)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម