ទិដ្ឋភាពក្នុងផ្សារលើក្រុងព្រះសីហនុ មានសភាពស្ងប់ស្ងាត់.!

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែមិីនា ឆ្នាំ2021 ម៉ោង 12:16 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ ទិដ្ឋភាពក្នុងផ្សារលើក្រុងព្រះសីហនុ ពុំសូវមានមនុស្សចេញចូលទិញទំនិញឬអាហារក្នុងផ្សារនោះទេ ហើយអាជីវករលក់ដូរមួយចំនួនក៏សម្រេចចិត្តថាបិតតូបដោយខ្លួនឯងមួយរយៈសិន និងអាជីវករខ្លះបន្តលក់ដូរធម្មតា តែត្រូវមានការពាក់ម៉ាស និងស្តាប់តាមការនែនាំរបស់ក្រសួងសុខាភិបាល ។

បច្ចុប្បន្នយើងដឹងហើយថា«ប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវិដ-១៩ ពិសេសខេត្តព្រះសីហនុយើង មានអ្នកឆ្លងថ្មី៣៤នាក់ (ភាគច្រើននៅទំនប់រលក និងមានកុមាតូចៗផងដែរ) អ្នកជាសះស្បើយ៦នាក់ អ្នកកំពុងសម្រាកព្យាបាលសរុប៣១១នាក់ នៅព្រឹកថ្ងៃទី៣១.០៣.២០២១នេះ»។

ក្នុងដំណាក់កាលដ៏លំបាកមួយនេះថ្នាក់ដឹកនាំបានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ការពារពាក់ម៉ាស មានអាកុលជាប់ខ្លួន និងអនុវត្តតាមវិធានការ«៣កុំ ៣ការពារ»រួមគ្នាប្រយុទ្ធប្រឆាំងវីរុសកូវិដ-១៩នេះទាំងអស់គ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម